ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមជម្លៀស ខណៈព្យុះ ត្រាមី បង្កើនឥទ្ធិពលរឹតខ្លាំង
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤, វៀតណាម បានចេញការព្រមានឲ្យពលរដ្ឋខ្លួន ត្រៀមជម្លៀសនិងត្រូវប្រុងប្រយ័ត្នឲ្យមែនទែនចំពោះព្យុះថ្មីឈ្មោះថា ត្រាមី ខណៈពេលនេះវាកំពុងបង្កើនកម្លាំងដល់កម្រិតទី១០ ដែលអាចនាំមកជាមួយខ្យល់ល្បឿន ១០២គីឡូម៉ែត្រក្នុងមួយម៉ោង ហោះសំដៅទៅឆ្នេរភាគកណ្តាល។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចេញបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាពិសេសនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Quang Nam, Quang Ngai, Binh Dinh និង Phu Yen។
ព្យុះទីហ្វុង ត្រាមី កំពុងបង្កើនកម្លាំងរឹតខ្លាំង បន្ទាប់ពីវាយប្រហារកោះ Luzon ក្នុងប្រទេសហ្វីលីពីន ខណៈមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រវៀតណាម ព្រមានថា ព្យុះនេះ នឹងបោកបក់មកលើភាគកណ្តាលប្រទេសចន្លោះថ្ងៃទី២៧ដល់២៩ខែតុលា។
អាស្រ័យហេតុដូច្នេះហើយ អាជ្ញាធរមូលដ្ឋានបានប្រុងជើងការរួចជាស្រេច ដើម្បីជម្លៀសពលរដ្ឋនិងបានជូនដំណឹងដល់អ្នកនេសាទក៏ដូចជាទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកសិន ដើម្បីសុវត្ថិភាព។
សូមបញ្ជាក់ថា ត្រាមី គឺជាព្យុះទី៦ ដែលកកើតឡើងនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីដើមឆ្នាំនេះមក ហើយក្នុងនោះ យ៉ាកជី គឺជាព្យុះដែលមានកម្លាំងខ្លាំងជាងគេ ពេលវាវាយប្រហារខេត្ត Quang Ninh នៅថ្ងៃទី៧ខែកញ្ញា ដោយសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចអស់ទឹកប្រាក់ជាង ៨១ ០០០ពាន់លានដុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកស្លាប់ព្រោះព្យុះ ត្រាមី នៅហ្វីលីពីន កើនឡើងដល់ ៤០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


