ព័ត៌មានអន្ដរជាតិ
ព្យុះ ត្រាមី អាចត្រឡប់ទៅហ្វីលីពីនម្ដងទៀតនៅសប្ដាហ៍ក្រោយ ខណៈអ្នកស្លាប់កើនដល់ ៤៦នាក់
តួលេខអ្នកស្លាប់ព្រោះព្យុះកំណាច ត្រាមី (Trami) នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤៦នាក់ហើយ ខណៈមានមនុស្សប្រមាណ ២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ មន្ត្រីហ្វីលីពីន បានព្រមានថា ព្យុះត្រូពិចនេះ នឹងអាចវិលត្រឡប់ទៅវាយប្រហារហ្វីលីពីនម្ដងទៀតនៅសប្ដាហ៍ក្រោយ។

របាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីន បានបង្ហាញថា ពលរដ្ឋជិត ២៤ម៉ឺននាក់កំពុងជ្រកកោននៅក្នុងជុំរុំភៀសខ្លួន ហើយមានអ្នកដំណើរ ៧ ៥១០នាក់ត្រូវបានជាប់គាំងខ្លួននៅកំពង់ផែ ខណៈជើងហោះហើរចំនួន ៣៦ ត្រូវបានលុបចោលនៅថ្ងៃសុក្រនេះ។
ភ្នាក់ងារការពារជនស៊ីវិល បានប្រាប់ថា ករណីស្លាប់ និងរបួស ភាគច្រើនកើតឡើងដោយសារតែបំណាក់ដី ទឹកជំនន់ និងឧបទ្ទវហេតុផ្សេងៗ ហើយភាគច្រើនស្ថិតនៅតំបន់ Bicol ដែលមានការជន់លិចខ្លាំងជាងគេ។
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំសូមធ្វើការអំពាវនាវនេះទៅកាន់ប្រជាជនរបស់យើងថា ការជួយសង្គ្រោះកំពុងដំណើរការ។ វានឹងទៅដល់តាមផ្លូវគោក ផ្លូវអាកាស និងសូម្បីតែផ្លូវសមុទ្រ»។
ព្យុះ ត្រាមី បានវាយប្រហារកោះ Luzon ដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេរបស់ហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ជាមួយល្បឿនខ្យល់ជិត ១០០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈបរិមាណទឹកភ្លៀងក្នុងរយៈពេល២ថ្ងៃមកនេះ ស្មើនឹងចំនួនទឹកភ្លៀងដែលធ្លាក់ដល់ទៅ២ខែឯណោះ ជាមួយកម្ពស់ទឹក ៣៩១,៣មិល្លិម៉ែត្រ។
ព្យុះនេះ កំពុងធ្វើដំណើរទៅកាន់សមុទ្រចិនខាងត្បូង ហើយសំដៅទៅរកប្រទេសវៀតណាម។ យ៉ាងណា ភ្នាក់ងារឧតុនិយមហ្វីលីពីន បានព្រមានថា ព្យុះ ត្រាមី អាចបក់ត្រឡប់មកវិញ ព្រោះតែសម្ពាធខ្យល់ខ្ពស់ដែលមាននៅសមុទ្រចិនខាងត្បូង៕
ដោយ៖ ឈាង
ចុចអាន៖ វៀតណាម ព្រមានឲ្យពលរដ្ឋត្រៀមជម្លៀស ខណៈព្យុះ ត្រាមី បង្កើនឥទ្ធិពលរឹតខ្លាំង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


