ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញា វៀតណាម ប្រាប់តុលាការកុំឲ្យលើកលែងទោសប្រហារជីវិតអតីតសេដ្ឋិនីអចលនទ្រព្យ
រដ្ឋអាជ្ញាវៀតណាមកាលពីថ្ងៃសុក្រ បានជំរុញឲ្យតុលាការឧទ្ធរណ៍គាំទ្រការកាត់ទោសប្រហារជីវិតលើលោកស្រី Truong My Lan ដោយលើកអង្គហេតុថា មិនមានការវិវឌ្ឍន៍ថ្មីនៅក្នុងសវនាការកាត់ក្ដីលើអតីតសេដ្ឋិនីអចលនទ្រព្យរូបនេះឡើយ ។
លោកស្រី Truong My Lan ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមេសា ពីបទកេងបន្លំប្រាក់ ២៧ ពាន់លានដុល្លារពីធនាគារ Saigon Commercial (SCB) ក្នុងរយៈពេល ១០ ឆ្នាំនោះ ក៏មានវត្តមានក្នុងតុលាការឧទ្ធរណ៍នៅទីក្រុងហូជីមិញផងដែរ ។
រដ្ឋអាជ្ញាបាននិយាយថា ទោះបីជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat រូបនេះបានបង្ហាញវិប្បដិសារី និងសន្យាប្រើប្រាស់ទ្រព្យសម្បត្តិរាប់រយកន្លែងរបស់លោកស្រី ដើម្បីទូទាត់សំណងដល់ធនាគារ SCB សម្រាប់ការខាតបង់ដែលលោកស្រីបានបង្កឡើងក៏ដោយ ប៉ុន្តែទោសទណ្ឌទាំងនោះមិនគ្រប់គ្រាន់ដើម្បីលុបចោលការកាត់ទោសប្រហារជីវិតរបស់លោកស្រីឡើយ ។
ក្រៅពីការកាត់ទោសប្រហារជីវិត អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំរូបនេះក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំផងដែរពីបទស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ។
ទន្ទឹមនោះ កាលពីខែមុន នៅក្នុងការកាត់ក្តីដាច់ដោយឡែកមួយ លោកស្រី Truong My Lan ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតពីបទ “ក្លែងបន្លំទ្រព្យសម្បត្តិ” តាមរយៈការចេញមូលបត្របំណុល និងការផ្ទេរប្រាក់ឆ្លងដែនខុសច្បាប់ជាដើម ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


