ព័ត៌មានអន្ដរជាតិ
អង់គ្លេសដាក់បន្ថែមទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ចំពោះការផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៊ី
រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទបានវាយប្រហារអ៊ីរ៉ង់ដោយដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ចំពោះការបញ្ជូនមីស៊ីលផ្លោងនិងសព្វាវុធផ្សេងទៀតទៅឲ្យរុស្ស៊ីដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៩ខែវិច្ឆិកានេះ។
ក្រសួងការបរទេសចក្រភពអង់គ្លេស បានឱ្យដឹងថា ខ្លួននឹងបង្កកទ្រព្យសម្បត្តិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់អ៊ីរ៉ង់ និងក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋរបស់ខ្លួន ដែលបានជួយផ្ទេរអាវុធ។ ចក្រភពអង់គ្លេសក៏នឹងដាក់ទណ្ឌកម្មលើនាវាដឹកទំនិញរុស្ស៊ី Port Olya-3 ដែលបានបញ្ជូនមីស៊ីលពីប្រទេសអ៊ីរ៉ង់។
យោងតាមរដ្ឋមន្ត្រីការបរទេសលោក David Lammy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការធ្វើឱ្យខូចសន្តិសុខពិភពលោកគឺមានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន រួមជាមួយដៃគូអន្តរជាតិរបស់យើង យើងច្បាស់ណាស់ថា ការផ្ទេរមីស៊ីលផ្លោងពីអ៊ីរ៉ង់ទៅរុស្ស៊ីនឹងប្រឈមមុខនឹងការឆ្លើយតបពេញទំហឹង»។
គួរបញ្ជាក់ថាការប្រកាសនេះធ្វើឡើងនៅមុនថ្ងៃនៃសង្រ្គាម១០០០ ថ្ងៃនៅអ៊ុយក្រែន និងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារកាន់តែជ្រៅនៅក្នុងប្រទេសរុស្ស៊ី។
ការបង្កកទ្រព្យសកម្មទាំងនេះនឹងដាក់កម្រិតលើ Iran Air ក្នុងប្រតិបត្តិការសេវាកម្មដោយផ្ទាល់ទៅ និងមកពីចក្រភពអង់គ្លេស ហើយនឹងរារាំងពលរដ្ឋ ឬអាជីវកម្មរបស់ចក្រភពអង់គ្លេសពីការដោះដូរហិរញ្ញវត្ថុជាមួយអង្គភាពទាំងនោះ។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មលើកមុនប្រឆាំងនឹងអ៊ីរ៉ង់ និងរុស្ស៊ីដែលខ្លួនបានប្រកាសកាលពីខែកញ្ញាជាមួយនឹងអាល្លឺម៉ង់ និងបារាំង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


