ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់៖ ICC មិនបាច់ចេញដីកាចាប់ខ្លួន Netanyahu ទេ កាត់ទោសប្រហារជីវិតតែម្តងទៅ
ជុំវិញការចេញដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ «ICC» ឲ្យចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសក្តែងៗថា មិនបាច់ចេញដីកាចាប់ខ្លួនទេ, លោក Netanyahu គួរកាត់ទោសប្រហារជីវិតតែម្តងទៅ។

យោងតាមសេចក្តីប្រកាសរបស់លោក Khamenei នៅថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤, «ពួកគេបានចេញដីកាចាប់ខ្លួន! មិនគ្រប់គ្រាន់ទេ! ត្រូវតែកាត់ទោសប្រហារជីវិតចំពោះឧក្រិដ្ឋជនទាំងនេះ»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ព្រមទាំងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Yoav Gallant និងមេដឹកនាំក្រុម ហាម៉ាស លោក Ibrahim Al-Masri ផងដែរ។
ចៅក្រម ICC កំណត់ថា មានហេតុផលសមរម្យដែលថា អ្នកទាំង៣ មានទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពនានារួមទាំងឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានធ្វើជាអាវុធនៃសង្គ្រាម ក៏ដូចជាការវាយប្រហារទ្រង់ទ្រាយធំនិងជាប្រព័ន្ធលើប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានឆ្លើយតបដីកានេះដោយកំហឹង ដោយចាត់ទុកវាថាជារឿងគួរឲ្យអាម៉ាស់ និងមិនសមហេតុផលទាល់តែសោះ ប៉ុន្តែពលរដ្ឋហ្គាហ្សាសម្តែងសុទិដ្ឋិនិយមថា ដីកានេះនឹងជួយដល់ការបញ្ចប់អំពើហិង្សានិងធានាយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រតិកម្មពិភពលោក ក្រោយពេល ICC ចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


