ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានឲ្យ ត្រាំ ប្រយ័ត្នខ្លួន
ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ មេដឹកនាំរុស្ស៊ី បានព្រមានឲ្យប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន។

ថ្លែងចេញពីទីក្រុងអាស្តាណា, លោក វ្ល៉ាឌីមៀរ ពូទីន ព្រមានថា «ហេតុការណ៍ភ្ញាក់ផ្អើលជាច្រើនបានស្តែងចេញអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក ត្រាំ។ ក្នុងនោះរួមមានវិធីសាស្រ្តដែលគេប្រើដើម្បីប្រឆាំងលោកត្រាំ បូករួមទាំងការប៉ុនប៉ងធ្វើឃាតម្តងហើយម្តងទៀតផងដែរ។ តាមគំនិតខ្ញុំ គាត់គ្មានសុវត្ថិភាពទេពេលនេះ ព្រោះមានហេតុការណ៍ជាច្រើន បានកើតឡើងនៅក្នុងប្រវត្តិសាស្រ្តអាមេរិក»។

យ៉ាងណាក្តី ប្រធានាធិបតីរុស្ស៊ី ក៏សរសើរលោក ត្រាំ ផងដែរថាជាអ្នកនយោបាយឆ្លាតវៃនិងពោរពេញដោយបទពិសោធ ហើយលោក ពូទីន រំពឹងថា ប្រធានាធីបតីជាប់ឆ្នោតអាមេរិក នឹងប្រយ័ត្នខ្លួនហើយយល់អំពីបញ្ហាទាំងនេះ។
រម្លឹកទៅខែកក្កដា កាលនោះ លោកត្រាំបានរួចផុតពីការធ្វើឃាតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ ឃាតករបានលបបាញ់លោក ត្រាំ នៅចម្ងាយ១៥០ម៉ែត្រ ប៉ុន្តែអាយុថ្លៃ លោក ត្រាំ បានរួចជីវិត ដោយគ្រាប់កាំភ្លើងហោះមកចំស្លឹកត្រចៀក ដោយបណ្តាលឲ្យគាត់ត្រឹមរងរបួសប៉ុណ្ណោះ។
មកដល់ខែកញ្ញា អ្នកសាធារណរដ្ឋរូបនេះ ត្រូវគេប៉ុនប៉ងធ្វើឃាតជាថ្មី នៅឯទីលានវាយកូនហ្គោលរបស់លោក ក្នុងរដ្ឋ Florida ដោយឃាតករពួនក្នុងព្រៃរង់ចាំវាយប្រហារ ប៉ុន្តែត្រូវសេវាសម្ងាត់ ទប់ស្កាត់ទាន់ពេល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីច្រើនរូបក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ រងការគំរាមបំផ្ទុះគ្រាប់បែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


