Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាល​ថ្ងៃចន្ទបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនជាលើកដំបូងក្នុងរយៈពេលជិត​៣ឆ្នាំ ហើយបានប្តេជ្ញាថា នឹងបន្តគាំទ្រទីក្រុងកៀវ​ក្នុងសង្រ្គាមត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្តីបន្ទោសគាត់ចំពោះការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី៣ខែធ្នូនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈសង្រ្គាមឆាប់ៗនេះនឹងឈានចូលឆ្នាំទីបួន លោក Zelenskyy បាននិយាយថាគាត់មិនយល់ស្របនឹងការនិយាយរបស់លោក Scholz ជាមួយ Putin។ ទោះយ៉ាងណាលោក Scholz បាននិយាយការពារថាការនិយាយទូរសព្ទ័ថាជាការអំពាវនាវដោយលោកគ្រាន់ចង់រំលឹកលោកពូទីនថាអ៊ុយក្រែនគឺជារដ្ឋអធិបតេយ្យភាព និងឯករាជ្យដែលគួរតែអាចសម្រេចចិត្តអនាគតរបស់ខ្លួន។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា លោក​បាន​ប្រាប់​លោក​ពូទីន​ថា អ៊ុយក្រែន​មិន​ឯកោ​ទេ ហើយ​ដៃគូ​របស់​ខ្លួន​នឹង​បន្ត​ការ​គាំទ្រ។

លោក Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសនាំមុខគេក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនបានផ្គត់ផ្គង់ប្រព័ន្ធ IRIS-T ចំនួនប្រាំរួចហើយ ប្រព័ន្ធ Patriot ចំនួន៣ និងកាំភ្លើងប្រឆាំងយន្តហោះបាញ់ដោយខ្លួនឯង Gepard ជាង ៥០ដើម។

លោកបានបន្ថែមថា ជំនួយយោធាមួយក្រុមទៀតដែលកំពុងត្រូវបានផ្តល់ជូនក្នុងខែនេះ នឹងរួមបញ្ចូលប្រព័ន្ធ IRIS-T មួយផ្សេងទៀត និង Gepards ជាច្រើនទៀត ខណៈសម្ភារៈបន្ថែមទៀតនឹងបន្តផ្ដល់ឲ្យនៅឆ្នាំ ២០២៥។

(រូបភាព៖ AP)

គួរបញ្ជាក់ថា អាល្លឺម៉ង់​ជា​ប្រទេស​គាំទ្រ​យោធា​ធំ​ទីពីរ​របស់​អ៊ុយក្រែន​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ លោក Scholz បាន​​បដិសេធ​មិន​ព្រមធ្វើ​តាម​សំណើ​សំខាន់​ពីរ​របស់លោក Zelenskyy គឺការផ្គត់ផ្គង់មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ Taurus ផលិត​ដោយ​អាល្លឺម៉ង់ និង​ស៊ុយអែត​ដល់​អ៊ុយក្រែន ហើយ​ជុំរុញ​ឲ្យ​អ៊ុយក្រែនចូល​រួម​អង្គការ​ណាតូ​យ៉ាង​ឆាប់​រហ័ស។

ប្រទេស​លោកខាង​លិចមួយចំនួនបានផ្តល់ការអនុញ្ញាតឲ្យទីក្រុងគៀវនៅក្នុងខែវិច្ឆិកា ដើម្បី​ធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយជាមួយនឹងអាវុធដែលពួកគេបានផ្គត់ផ្គង់។ យ៉ាងណាបន្ទាប់ពីការសម្រេចចិត្តនេះ លោក Putin បាននិយាយថា រុស្ស៊ី​បានបើកការវាយប្រហារលើអ៊ុយក្រែនជាមួយនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដែលមិនអាចបញ្ឈប់បាន ដែលមានឈ្មោះថា Oreshnik ដែលលោកអះអាងថា មិនអាចស្ទាក់ចាប់បាន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ព័ត៌មានជាតិ១៧ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៩ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម