ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ព្រមានឆ្លងកូវីដរលកទី ៤ នៅថ្ងៃបុណ្យចូលឆ្នាំថ្មី
កាលពីថ្ងៃអាទិត្យប្រទេសអ៊ីរ៉ង់បានព្រមានអំពីការកើតឡើងជាថ្មីក៏ដូចជារលកទី ៤ នៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី Nowruz ដែលចាប់ផ្តើមនៅថ្ងៃទី ២០ ខែមីនា ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំផ្នែកវេជ្ជសាស្ត្រអ៊ីរ៉ង់បាននិយាយថា ការប្រតិបត្តិពិធីសារសុខភាពនៅក្នុងប្រទេសអ៊ីរ៉ង់បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែកន្លងមកនេះ ។
លោកស្រីបាននិយាយថា “យើងសង្ឃឹមថា ប្រជាជនទាំងអស់គោរពគោលការណ៍អនាម័យ និងជៀសវាងការធ្វើដំណើរ និងការជួបជុំដែលមិនចាំបាច់ដើម្បីការពារកុំឲ្យមានរលកផ្សេងទៀតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស” ។

លោកស្រី Lari បាននិយាយថា ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧,៥៩៣ ករណី និងស្លាប់ថ្មី ៨៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃអាទិត្យ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអ៊ីរ៉ង់មានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,៧៤៦,៩៥៣ ករណី និងមានអ្នកស្លាប់ចំនួន ៦១,២៣០ នាក់ ខណៈអ្នកជាសះស្បើយមាន ១,៤៩២,៤៨៨ នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលមាន ១៩៣,២៣៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ៊ីរ៉ង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងអស់ មុនពេលចរចា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


