Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធដែនសមុទ្របន្ទាប់ពីរងការស្តីបន្ទោស បាញ់​រ៉ុកកែតដាក់មូលដ្ឋានអាមេរិកនៅ អ៊ីរ៉ាក់

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់បានធ្វើសមយុទ្ធកងនាវាចររួមគ្នាមួយនៅក្នុងមហាសមុទ្រឥណ្ឌាជាមួយរុស្ស៊ីនៅថ្ងៃនេះ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរងការស្តីបន្ទោសចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋអះអាងថា “សមយុទ្ធខ្សែក្រវ៉ាត់សន្តិសុខសមុទ្រ” ដែលធ្វើឡើងនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសន្តិសុខនៃពាណិជ្ជកម្មតាមសមុទ្រ។

អ្នកនាំពាក្យសមយុទ្ធ ឧត្តមនាវីឯក Gholamreza Tahani បាននិយាយថា សមយុទ្ធក្នុងផ្ទៃក្រឡា១៧,០០០គីឡូម៉ែត្រការ៉េ គឺមានការចូលរួមពីកងទ័ពនិងឆ្មាំបដិវត្តអ៊ីរ៉ង់ បន្ថែមពីលើកងទ័ពជើងទ័ពជើងទឹកឥណ្ឌា។

លោកបានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីពង្រឹងសន្តិសុខពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិ ទប់ទល់នឹងអំពើចោរកម្មនិងភេរវកម្មតាមសមុទ្រ និងការផ្លាស់ប្តូរព័ត៌មានគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ កងនាវាចរបាល់ទិករុស្ស៊ីបាននិយាយថា នា​វារបស់ខ្លួនចំនួន៣គ្រឿងនឹងចូលរួមនៅក្នុងសមយុទ្ធនេះ ហើយថា លំហាត់នេះនឹងរួមបញ្ចូលទាំងការរំដោះនាវាពាណិជ្ជកម្ម ដែលត្រូវបានចោរប្លន់និងការបាញ់ពន្លត់អគ្គិភ័យផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា សមយុទ្ធនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល៣ថ្ងៃ ហើយកងនាវាចរឥណ្ឌាត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសមយុទ្ធនេះ ដើម្បីជាសារសន្តិភាពនិងមិត្តភាពសម្រាប់ប្រទេសជិតខាងនិងក្នុងតំបន់។

សមយុទ្ធនេះក៏នឹង “ពង្រីកទំនាក់ទំនងទ្វេភាគី” ជាមួយប្រទេសរុស្ស៊ីផងដែរ។

វាកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើមូលដ្ឋានអាមេរិកមួយក្នុងប្រទេសអ៊ីរ៉ាក់ ដោយក្រុមដែលគេជឿថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបណ្តាលឲ្យជនជាតិអាមេរិកជាច្រើននាក់រងរបួសនិងសម្លាប់អ្នកម៉ៅការបរទេសម្នាក់។

រ៉ុកកែត១០៧មីល្លីម៉ែត្រជាង១០គ្រាប់ ត្រូវបានបាញ់កាលពីយប់មិញដាក់ទីតាំងយោធាមួយក្នុងអាកាសយានដ្ឋានក្រុង Erbil ដែលជាកន្លែងឈរជើងរបស់កងទ័ព ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃសម្ព័ន្ធភាពអន្តរជាតិប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ចាប់តាំងពីឆ្នាំ២០១៤មក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម