ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់ថា ជំនួបជាមួយ ត្រាំ ចង់ធ្វើពេលណាក៏បាន
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ជំនួបជាមួយប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីខកខានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល៤ឆ្នាំ។

ប្រធានាធិបតីរុស្ស៊ី បាននិយាយថា កិច្ចពិភាក្សារវាងលោក និងលោក ត្រាំ នឹងមានរឿងជាច្រើនត្រូវជជែក។ លោក ពូទីន បានបន្តថា យ៉ាងណា ជំនួបនេះមិនដឹងអាចកើតឡើងនៅពេលណាទេ ព្រោះលោក ត្រាំ បច្ចុប្បន្នមិនទាន់បាននិយាយអ្វីសោះអំពីរឿងនេះ។
មេដឹកនាំរុស្ស៊ី បានប្រាប់ថា៖ «ខ្ញុំមិនបាននិយាយជាមួយគាត់ជាងបួនឆ្នាំមកហើយ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចនៅពេលណាក៏បាន។ ខ្ញុំនឹងត្រៀមខ្លួន សម្រាប់ការប្រជុំ បើគាត់ចង់បាន»។
ត្បិតមានការរិះគន់ជុំវិញសង្គ្រាម និងការដណ្តើមយកដីពីអ៊ុយក្រែនក៏ដោយ ក៏លោក ពូទីន បានបញ្ជាក់ថា លោកបើកចំហចំពោះការចរចា ដែលទាមទារឲ្យមានការសម្របសម្រួល។
លោកថា៖ «នយោបាយគឺជាសិល្បៈនៃការសម្របសម្រួល។ ហើយយើងតែងតែនិយាយថា យើងត្រៀមខ្លួនរួចរាល់សម្រាប់ទាំងការចរចា និងការសម្រុះសម្រួល» លើកលែងភាគីម្ខាងទៀតមិនព្រមចូលតុចរចា។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានព្យាយាមបញ្ចុះបញ្ចូលអ៊ុយក្រែនឲ្យចូលរួមជាមួយរុស្ស៊ី ក្នុងការសន្ទនាសំដៅទៅរកសន្តិភាពផងដែរ ប៉ុន្តែបានស្នើឲ្យប្រទេសនេះធ្វើវា នៅពេលដែលខ្លួនស្ថិតក្នុងទីតាំងមានប្រៀបជាងនៅលើសមរភូមិ។
លោក Rutte បាននិយាយកាលពីដើមខែធ្នូនេះថា៖ «ត្រូវប្រាកដថា អ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការ ដើម្បីឈានដល់ជំហររឹងមាំនៅពេលដែលការចរចាសន្តិភាពទាំងនោះចាប់ផ្តើម ហើយនៅពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានសម្រេចថា ពួកគេត្រៀមខ្លួនរួចរាល់ដើម្បីធ្វើដូច្នេះ»។
គេនៅមិនដឹងច្បាស់ទេថាតើលោក ត្រាំ នឹងយល់ព្រមក្នុងការអង្គុយជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន មុនពេលចូលកាន់តំណែងផ្លូវការដែរឬយ៉ាងណា បើទោះបីជាលោក ត្រាំ បានជួបជាមួយមេដឹកនាំបរទេស ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការអញ្ជើញពួកគេទៅចូលរួមក្នុងពិធីឡើងកាន់តំណែងនៅរមណីយដ្ឋាន Mar-a-Lago របស់គាត់ នៅរដ្ឋផ្លរីដា ក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


