Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

បានផុស

នៅ

ក្នុង​​កិច្ច​សម្ភាសន៍​សំណួរ-ចម្លើយ​ប្រចាំ លោក វ៉ា្លឌឺមៀរ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី បាន​បង្ហើប​ឲ្យ​ដឹង​​ថា លោក​ចង់​ផឹក​តែ​ជជែក​គ្នា​ជាមួយ​អតីត​មេ​ដឹក​នាំ​ចំនួន ៣​រូប ដែល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ។

លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ RT កាល​ពី​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០២៤ លោកពូទីន បាននិយាយថា គាត់មានការចងចាំដ៏កក់ក្តៅចំពោះអតីតអធិការបតីអាល្លឺម៉ង់ លោក Helmut Kohl, អតីតប្រធានាធិបតីបារាំង លោក Jacque Chirac និងអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ។

លោក​បាន​ពណ៌នា​អំពី លោក Kohl ដែល​បាន​មើល​ការ​ខុស​ត្រូវ​នៃ​ការ​បង្រួប​បង្រួម​នៃ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត និង​ខាង​លិច​ថា​ជា «បុគ្គល​សំខាន់​នៃ​​អន្តរជាតិ»។ លោក ពូទីន បាន​ប្រាប់​ថា៖ «ការសន្ទនារបស់យើងខ្លះគួរឲ្យ​ចាប់អារម្មណ៍។ ពួកវាមានប្រយោជន៍សម្រាប់ខ្ញុំ»។

យោងទៅតាមសម្ដី​ពូទីន លោក Chirac ក៏ជា​អ្នកដឹកនាំ «គួរឲ្យ​ចាប់អារម្មណ៍» និងជា «សព្វវចនាធិប្បាយរស់» ដែលមានគំនិត​មុត​ និង​ច្បាស់លាស់។ មេ​ដឹក​នាំ​រុស្ស៊ី បន្ត​ថា៖ «ខ្ញុំបានរៀនច្រើនពីគាត់។ គាត់មានភាពកក់ក្តៅក្នុងការទំនាក់ទំនង និងស្វាហាប់»។

លោក ពូទីន បានបន្តសរសើរលោក Berlusconi សម្រាប់កេរ្តិ៍តំណែលរបស់គាត់ ក្នុងការធ្វើឲ្យ​ប្រសើរឡើងនូវទំនាក់ទំនងរុស្ស៊ី-អ៊ីតាលី។

លោកប្រធានាធិបតី បានបន្ថែមថា៖ «ពួកគេទាំងអស់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ពួកគេមាន​បុគ្គលិកលក្ខណៈ និង​គំនិត​ផ្ទាល់​ខ្លួន​របស់ពួកគេ ដែលកំពុងស្វែងរកការពង្រឹងអធិបតេយ្យភាពរបស់ប្រទេសរបស់ពួកគេ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម