ព័ត៌មានអន្ដរជាតិ
អាកាសចរណ៍ម៉ាឡេស៊ីផ្អាកយន្តហោះ Airbus ប្រភេទថ្មី ក្រោយមានបញ្ហាសុវត្ថិភាព
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានផ្អាកយន្តហោះ Airbus A330neo ប្រភេទថ្មីរបស់ខ្លួនត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីបានហោះហើរលើកដំបូង ដោយសារតែបញ្ហាបច្ចេកទេស ដែលជាការធ្លាក់ចុះប្រតិបត្តិការមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍។

នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ លោក Izham Ismail ដែលត្រូវបានដកស្រង់សម្តីដោយកាសែត New Straits Times បាននិយាយថា៖«មូលហេតុចម្បងគឺមកពីរោងចក្រ ហើយវាកំពុងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោរបស់ Malaysia Airlines»។
លោក Ismail បាននិយាយថាកំហុសបច្ចេកទេសជាមួយយន្តហោះថ្មីគឺ «មិនអាចទទួលយកបានទេ» និងថា «សម្រាប់ខ្ញុំវាជាការអាម៉ាស់ សុវត្ថិភាពគឺសំខាន់បំផុត ខ្ញុំនឹងមិនប្រថុយលើអ្វីទាំងអស់សម្រាប់សុវត្ថិភាព»។
កាសែតនេះ បាននិយាយថា ជើងហោះហើរដំបូងរបស់យន្តហោះពី Kuala Lumpurនៃប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុង Melbourne របស់ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៩ខែធ្នូ ត្រូវបានរំខានដោយបញ្ហាបច្ចេកទេស។
គួរបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលរងការបរាជ័យជាច្រើននៅឆ្នាំនេះ ជាមួយនឹងការកាត់បន្ថយផ្លូវហោះហើរ និងបញ្ហាកម្លាំងពលកម្ម។ នៅឆ្នាំ២០២២ ខ្លួនបានយល់ព្រមទិញយន្តហោះ Airbus A330neo ចំនួន ២០ គ្រឿងដើម្បីជំនួសយន្តហោះប្រភេទ widebody របស់ខ្លួន ខណៈយន្តហោះ A330neo ដំណើរការដោយម៉ាស៊ីន Rolls-Royce Trent ៧០០ ត្រូវបានគេចាត់ទុកថាសន្សំសំចៃប្រេងជាង។
លោក Izham បានប្រាប់កាសែត New Straits Times ថា «យើងត្រូវការក្រុមហ៊ុន Airbus និង Rolls-Royce ដើម្បីស៊ើបអង្កេតមូលហេតុដើមនៃបញ្ហាទាំងនេះនៅលើយន្តហោះម៉ាកថ្មីនេះ»។ ក្រុមហ៊ុន Rolls-Royce ក៏បានឲ្យដឹងដែរថាខ្លួនរកឃើញសមាសធាតុដែលមានកំហុស ខណៈដែលក្រុមហ៊ុន Airbus បានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


