ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមចេញច្បាប់តឹងតែង ដើម្បីបង្ក្រាបក្រុមរត់ពន្ធមនុស្ស
រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២ខែមករាឆ្នាំ២០២៥ថា ជនសង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមមុខនឹងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ថ្មី ដែលនេះគឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងពង្រឹងសន្តិសុខតាមព្រំដែន។

បទបញ្ជាទប់ស្កាត់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបណ្តោះអាសន្ន (SCPO) ដែលបានគ្រោងទុក នឹងអនុញ្ញាតឲ្យមានសកម្មភាពភ្លាមៗដើម្បីបង្អាក់ និងទប់ស្កាត់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលមានការសង្ស័យ រួមទាំងឧក្រិដ្ឋកម្មអន្តោប្រវេសន៍ផងដែរ។
ជនសង្ស័យ នឹងប្រឈមមុខនឹងបម្រាមធ្វើដំណើរ ការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទ ដើម្បីជួយរដ្ឋាភិបាលកម្ចាត់ចោលនូវបណ្តាញឧក្រិដ្ឋកម្មអន្តោប្រវេសន៍។
រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី Yvette Cooper បាននិយាយថា៖ «យើងនឹងផ្តល់អំណាចឲ្យការអនុវត្តច្បាប់កាន់តែតឹងតែង ដែលពួកគេត្រូវការ ដើម្បីចាប់និងបញ្ឈប់បណ្តាញក្រុមជនខិលខូចបន្ថែមទៀត»។ លោកស្រី បានពណ៌នាអំពីសន្តិសុខព្រំដែនថាជាមូលដ្ឋានគ្រឹះមួយនៃ «ផែនការសម្រាប់ការផ្លាស់ប្តូរ» របស់រដ្ឋាភិបាលនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី Keir Starmer ដែលទើបឡើងកាន់តំណែងកាលពីខែកក្កដាកន្លងទៅ បានផ្តល់អាទិភាពដល់ការដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ ដោយបង្ក្រាបក្រុមជនពាលដែលរត់ពន្ធមនុស្សឆ្លងកាត់ច្រកសមុទ្រអង់គ្លេស ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ចូលទៅក្នុងចក្រភពអង់គ្លេសពីប្រទេសបារាំង។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអង់គ្លេស មនុស្សជាង ៣៦ ៨០០នាក់បានប្រថុយគ្រោះថ្នាក់លួចចូលទៅក្នុងចក្រភពអង់គ្លេសនៅឆ្នាំ២០២៤ កើនឡើង ២៥% បើធៀបនឹងឆ្នាំ២០២៣។ មនុស្សរាប់សិបនាក់ បានបាត់បង់ជីវិតដោយសារការប៉ុនប៉ងធ្វើដូច្នេះ ដោយអង្គការជនភៀសខ្លួន បានចាត់ទុកវាជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រាសម្រាប់ការលួចឆ្លងកាត់ព្រំដែនបែបនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


