ព័ត៌មានអន្ដរជាតិ
ខណៈប្រទេសកំពុងបាតុកម្ម មីយ៉ាន់ម៉ា មានករណីឆ្លង និងស្លាប់ដោយកូវីដប៉ុន្មានហើយ
ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៧ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ បើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា កាលពីថ្ងៃអង្គារ ។

រហូតមកដល់ពេលនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១៤២,១៧៩ នាក់ ហើយចំនួនអ្នកស្លាប់មាន ៣,២០៣ នាក់ ។
ទន្ទឹមនោះអ្នកជំងឺសរុបចំនួន ១៣១,៧៤៨ នាក់បានជាសះស្បើយ ហើយបានចេញពីមន្ទីរពេទ្យ ខណៈរហូតមកដល់ពេលនេះមានសំណាកចំនួន ១,២៦១ ត្រូវបានធ្វើតេស្តកាលពីថ្ងៃអង្គារពោលគឺធ្លាក់ចុះពីចំនួន ១០,០០០ សំណាកដែលត្រូវបានធ្វើតេស្តជារៀងរាល់ថ្ងៃនៅសប្តាហ៍ដំបូងនៃខែមុន ។

ប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាមិនបានបង្ហាញពីការធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំណាមួយឡើយ បន្ទាប់ពីប្រទេសនេះកំពុងជួបភាពវឹកវរដោយសារតែការធ្វើរដ្ឋប្រហាររបស់យោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ ។

UN និយាយថា យ៉ាងហោចណាស់មានមនុស្ស ១៨៣ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ២,០០០ នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងប្រទេសដោយកងកម្លាំងយោធាមីយ៉ាន់ម៉ាក្នុងនោះរួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី U Win Myint និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ខ្លាំងទៅៗហើយ! យោធាមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួនប្រេសិតពិសេសប្រចាំ UN
ចុចអាន ៖ មិនធូរស្បើយឡើយ! ចំនួនបាតុករ ស្លាប់ក្នុងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកើនឡើងទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


