ព័ត៌មានអន្ដរជាតិ
អាមេរិកហាមប្រាមបច្ចេកវិទ្យាចិននិងរុស្ស៊ីលើរថយន្តឆ្លាតវៃ
រដ្ឋបាលលោក ចូ បៃដិន បានបង្កើតច្បាប់ក្នុងការរារាំងការលក់រថយន្តឆ្លាតវៃដែលប្រើបច្ចេកវិទ្យារបស់ចិន ឬរុស្ស៊ីនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលនេះជាការជំរុញចុងក្រោយរបស់ប្រធានាធិបតីអាមេរិកមុននឹងចាកចេញដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិទាក់ទងនឹងឧស្សាហកម្មរថយន្ត។

ដូចដែលបានប្រកាសដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ការហាមឃាត់លើការលក់ត្រូវបានអនុវត្តចំពោះរថយន្តគំរូ (Model) ឆ្នាំ២០២៧ លើក្រុមហ៊ុនផលិតដែលមានទំនាក់ទំនងជាមួយប្រទេសចិន ឬរុស្ស៊ី ទោះបីជាពួកវាត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។
ការហាមប្រាមកម្មវិធីនឹងចូលជាធរមានសម្រាប់គំរូឆ្នាំ២០២៧ផងដែរ ខណៈពេលដែលការរឹតបន្តឹងនេះនឹងចូលជាធរមានសម្រាប់គំរូឆ្នាំ២០៣០។ ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ប៉ុន្តែ បច្ចុប្បន្ន ច្បាប់ចុងក្រោយអនុវត្តតែចំពោះរថយន្តដឹកអ្នកដំណើរដែលមានទម្ងន់តិចជាង ១០០០១ ផោន (៥៥៣៦គីឡូក្រាម) ដែលបានផ្តល់ឲ្យមានភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តពាណិជ្ជកម្ម។ ចំពោះបច្ចេកវិទ្យានៅក្នុងរថយន្តពាណិជ្ជកម្មឆ្លាតវៃដូចជាឡានដឹកទំនិញ និងឡានក្រុង នាយកដ្ឋានមានគម្រោងនឹងចេញច្បាប់ដាច់ដោយឡែកមួយ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
ការហាមប្រាមនេះបានកើតឡើង បន្ទាប់ពីរដ្ឋបាលលោក បៃដិន កាលពីខែមីនាបានស្នើថា ខ្លួនកំពុងពិចារណាវិធីសាស្រ្តជាដំណាក់កាល ដើម្បីហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាចិន និងរុស្ស៊ីសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្ត។
វាក៏បង្ហាញពីការខិតខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋបាលលោក បៃដិន ដើម្បីកំណត់ការឈានទៅដល់បច្ចេកវិទ្យាពីគូប្រជែងដូចជាទីក្រុងប៉េកាំង ដោយសារតែការបារម្ភពីសន្តិសុខជាតិ។ នោះក៏រាប់បញ្ចូលទាំងច្បាប់ដ៏វិសេសមួយដើម្បីរឹតបន្តឹងការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផលិតដោយសហរដ្ឋអាមេរិក។
ជាមួយគ្នានេះកាលពីដើមខែនេះ នាយកដ្ឋានពាណិជ្ជកម្មក៏បានឲ្យដឹងដែរថា ខ្លួនកំពុងស្វែងរកទស្សនៈរបស់ក្រុមហ៊ុនឯកជនទាក់ទងនឹងច្បាប់ដែលអាចដាក់កម្រិត ឬហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិននៅក្នុងសហរដ្ឋអាមេរិក។
ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការរឹតបន្តឹងនេះនឹងធ្វើឱ្យខូចដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងប៉ះពាល់ដល់ផលប្រយោជន៍របស់ឧស្សាហកម្ម និងអតិថិជនរបស់សហរដ្ឋអាមេរិក ខណៈនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន Build Your Dreams (BYD) មានរោងចក្រនៅរដ្ឋកាលីហ្វ័រញ៉ា ដែលផលិតរថយន្តក្រុង និងរថយន្តផ្សេងទៀត។

គួរបញ្ជាក់ថា ការប្រកួតប្រជែងលើបច្ចេកវិទ្យារបស់ប្រទេសជាគូប្រជែងនេះកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការជំរុញឧស្សាហកម្មរថយន្តរបស់អាមេរិក និងខណៈដែលខ្លួនព្យាយាមកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកបានដាក់ពន្ធ ១០០% លើរថយន្តអគ្គិសនី (EVs) ពីប្រទេសចិន ដែលឥឡូវនេះនាំមុខគេលើពិភពលោកក្នុងការផលិត។
កាលពីថ្ងៃអង្គារ លោក បៃដិន បានចេញបញ្ជាប្រតិបត្តិមួយ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ AI ដែលជាបច្ចេកវិទ្យាដែលលោកបាននិយាយថានឹងកំណត់អនាគត។ ប៉ុន្តែឥទ្ធិពលនៃផែនការទាំងនោះគឺអាស្រ័យលើប្រធានាធិបតីជាប់ឆ្នោតលោក ដូ ណាល់ត្រាំ ដែលនឹងត្រូវឡើងកាន់តំណែងនៅថ្ងៃចន្ទ ថាតើគាត់អនុវត្តកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលបៃដិនទៅមុខទៀតដែរឬទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


