ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត បើ ពូទីន មិនព្រមចូលតុចរចាសន្តិភាព
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីនឹងអាចធ្វើឡើង បើលោកប្រធានាធិបតី វ៉្លាឌឺមៀរ ពូទីន មិនព្រមចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោក ត្រាំ បានលើកឡើងកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា៖ «សង្រ្គាមមិនគួរចាប់ផ្តើមទេ។ បើអ្នកមានប្រធានាធិបតីដែលមានសមត្ថភាព សង្រ្គាមនឹងមិនកើតឡើងឡើយ។ បើ(ពេលនោះ)ខ្ញុំជាប្រធានាធិបតី សង្គ្រាមនៅអ៊ុយក្រែនមិនអាចកើតឡើងទេ»។ ការថ្លែងបែបនេះរបស់លោក ត្រាំ បានសំដៅរិះគន់ចំៗទៅលើរដ្ឋបាលរបស់លោក ចូ បៃដិន ដែលទើបផុតអាណត្តិកាលពីពេលថ្មីៗ។
មេដឹកនាំថ្មីរបស់អាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ។ យ៉ាងណា កន្លងមកអាមេរិកធ្លាប់បានដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងខ្លាំងរួចហើយចំពោះការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
លោក ត្រាំ បានបន្ថែមថា រដ្ឋបាលរបស់លោកក៏កំពុងសម្លឹងមើលបញ្ហានៃការបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ ដោយសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបគួរតែធ្វើអ្វីថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន។
លោកក៏បាននិយាយដែរថា លោកបានដាក់សម្ពាធលើប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងការអំពាវនាវឲ្យធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សង្គ្រាមអ៊ុយក្រែន ដោយលើកឡើងថា៖ «គាត់មិនបានធ្វើអ្វីច្រើនលើរឿងនេះទេ។ គាត់មានអំណាចច្រើន ដូចដែលយើងមានអំណាចច្រើនអ៊ីចឹងដែរ។ ខ្ញុំបាននិយាយថា អ្នកគួរតែដោះស្រាយវា»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


