ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសអាសន្នសន្តិសុខស្បៀងអាហារ
ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទទី៣ខែកុម្ភៈឆ្នាំ២០២៥ បានប្រកាសអាសន្នសន្តិសុខស្បៀងអាហារ ដើម្បីកាត់បន្ថយតម្លៃអង្ករលក់រាយ ដែលក្រុមមន្ត្រីបាននិយាយថា តម្លៃអង្ករនៅតែខ្ពស់ បើទោះបីជាមានការកាត់បន្ថយពន្ធយ៉ាងច្រើនក៏ដោយ។

លោក Francisco Tiu-Laurel រដ្ឋលេខាធិការក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រកាសអាសន្ននេះអនុញ្ញាតឲ្យយើងបញ្ចេញស្តុកអង្ករដែលគ្រប់គ្រងដោយអាជ្ញាធរចំណីអាហារជាតិ ដើម្បីធ្វើឲ្យតម្លៃមានស្ថិរភាព និងធានាថា អ្នកប្រើប្រាស់នៅតែអាចមានលទ្ធភាពទិញអង្ករដែលជាអាហារសំខាន់សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់»។
លោក Francisco បានបន្ថែមថា ការប្រកាសអាសន្ននេះ នឹងនៅតែអនុវត្តរហូតដល់ស្ថានភាពតម្លៃអង្ករមានភាពល្អប្រសើរឡើងវិញ។
នាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីធ្វើសេរីភាវូបនីយកម្មការនាំចូលអង្ករ និងកាត់បន្ថយពន្ធក៏ដោយ ទីផ្សារក្នុងស្រុកមានការឆ្លើយតបយឺត ជាមួយនឹងតម្លៃលក់រាយលើសពីការរំពឹងទុក។
នាយកដ្ឋាន បានបន្តថា ពាក់កណ្តាលនៃអង្ករស្តុកទុកបណ្តោះអាសន្នចំនួន ៣០ម៉ឺនតោនដែលអាជ្ញាធរចំណីអាហារជាតិកាន់កាប់នាពេលបច្ចុប្បន្ន អាចនឹងត្រូវបានបញ្ចេញក្នុងរយៈពេល៦ខែខាងមុខ ដើម្បីធានាការផ្គត់ផ្គង់សម្រាប់គ្រាអាសន្ន និងការឆ្លើយតបគ្រោះមហន្តរាយ។
អត្រានៃការកើនឡើងតម្លៃអង្ករប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីន បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ គឺ ២៤,៤% ក្នុងខែមីនាឆ្នាំ២០២៤ តែបានធ្លាក់ចុះមកត្រឹម ០,៨% នៅក្នុងខែធ្នូ ដោយជួយរក្សាអតិផរណាសរុបសម្រាប់ឆ្នាំ២០២៤ ក្នុងគោលដៅរបស់រដ្ឋាភិបាលពី ២% ទៅ ៤%។
កាលពីឆ្នាំមុន ហ្វីលីពីន បានបន្ទាបពន្ធលើអង្ករ និងបានបន្តកាត់បន្ថយពន្ធគយដែលមានស្រាប់លើទំនិញមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


