ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ផ្តាំទៅម្ចាស់ជំនួយថា ទាល់តែឲ្យនុយក្លេអ៊ែរ ទើបអ៊ុយក្រែន ទប់រុស្ស៊ីជាប់
«ឲ្យអាវុធនុយក្លេអ៊ែរយើងវិញមក ហើយសូមផ្តល់ឲ្យយើងនូវខែលការពារមីស៊ីល ដើម្បីទប់ទល់ជាមួយរុស្ស៊ី»។ នេះគឺជាសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែនផ្តាំផ្ញើទៅម្ចាស់ជំនួយ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានអង់គ្លេស Piers Morgan ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥។

តាមការចុះផ្សាយរបស់ RT, ក្នុងកិច្ចសម្ភាសនោះ អ្នកកាសែតអង់គ្លេស បានសួរទៅលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា ហេតុអ្វីបានជាទីក្រុងកៀវមិនបោះបង់គំនិតចូលជាសមាជិកអង្គការណាតូ មុនកិច្ចចរចាសន្តិភាពទាំងដែលដឹងថា លក្ខខណ្ឌនេះតែងត្រូវរុស្ស៊ីប្រឆាំងយ៉ាងដាច់អហង្ការនោះ?
លោក ហ្សេលេនស្គី ឆ្លើយថា «បើអ៊ុយក្រែន មិនបានចូលណាតូទេ អ៊ុយក្រែននឹងមានសិទ្ធិសួរទៅអ្នកគាំទ្រខ្លួននៅលោកខាងលិចវិញថា តើមានអ្វីអាចការពារយើងបានប្រឆាំងនឹងអំពើអាក្រក់នេះ? ឲ្យអាវុធនុយក្លេអ៊ែរយើងវិញមក ហើយសូមផ្តល់ខែលការពារមីស៊ីលមកឲ្យយើងមក។ ដៃគូទាំងឡាយ ត្រូវជួយយើងដើម្បីផ្តល់ហិរញ្ញប្បទានដល់កងទ័ពមួយលាននាក់ ដើម្បីទប់ទល់ជាមួយរុស្ស៊ី»។

ពាក់ព័ន្ធរឿងនុយក្លេអ៊ែរនេះដែរ កាលពីខែមករា លោកហ្សេលេនស្គី បញ្ជាក់ថា លោកពិតជាសោកស្តាយណាស់ ដែលទីក្រុងកៀវត្រូវពឹងផ្អែកលើខ្នងបង្អែកបស្ចិមប្រទេសសម្រាប់ធានាសន្តិសុខរបស់ខ្លួន ហើយមិនមានអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញរុស្ស៊ី។
ដោយសំដៅទៅលើអនុស្សរណៈទីក្រុងប៊ុយដាប៉ែស, លោកហ្សេលេនស្គី ថែមទាំងរិះគន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតផងដែរ ដែលមិនជួយការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន។
អនុស្សារណៈទីក្រុងប៊ុយដាប៉ែស បានធានាអំពីការការពាសន្តិសុខអ៊ុយក្រែន ជាថ្នូរឲ្យប្រទេសនេះបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ យ៉ាងណា លោកហ្សេលេនស្គី បានសម្តែងការខកចិត្តថា ទីក្រុងកៀវលែងមាននុយក្លេអ៊ែរទៀតហើយ, ឥឡូវរឿងរ៉ាវពិតជាអាក្រក់ខ្លាំងព្រោះយើងគ្មានអាវុធទាំងនោះ។
សូមជម្រាបថា បន្ទាប់ពីសហភាពសូវៀតដួលរលំ អ៊ុយក្រែនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១ ៧០០គ្រាប់ ក្លាយជាមហាអំណាចនុយក្លេអ៊ែរទីបីលើពិភពលោកនាពេលនោះ។
ទោះបែបនេះក្តី អាវុធទាំងនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយមក អ៊ុយក្រែនអះអាងថា ខ្លួនសុខចិត្តបោះចោលអាវុធនុយក្លេអ៊ែរ ក្រោមអនុស្សរណៈទីក្រុងប៊ុយដាប៉ែសឆ្នាំ១៩៩៤ ដើម្បីទទួលបានការធានាសន្តិសុខពីសំណាក់រុស្ស៊ី ចក្រភពអង់គ្លេស និងអាមេរិក។
យ៉ាងណាមិញ រុស្ស៊ីតែងប្រកែកថា អ៊ុយក្រែន មិនដែលមាននុយក្លេអ៊ែរឡើយ ហើយអាវុធដែលនៅសេសសល់ក្រោយការដួលរលំសហភាពសូវៀតនោះ គឺជាកម្មសិទ្ធិស្របច្បាប់របស់ទីក្រុងមូស្គូទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី៖ ហ្សេលេនស្គី ពុំមានសិទ្ធិធ្វើកិច្ចចរចា៤ភាគី ដើម្បីបញ្ចប់សង្គ្រាមនោះទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


