ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ហ្សេលេនស្គី ពុំមានសិទ្ធិធ្វើកិច្ចចរចា៤ភាគី ដើម្បីបញ្ចប់សង្គ្រាមនោះទេ
ប្រតិកម្មទៅនឹងសំណើរបស់លោក វ៉ា្លឌីមៀ ហ្សេលេនស្គី ក្នុងការធ្វើកិច្ចពិភាក្សា៤ភាគីរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប ដើម្បីបញ្ចប់សង្គ្រាម រដ្ឋាភិបាលរុស្ស៊ីបានឆ្លើយតបថា មេដឹកនាំអ៊ុយក្រែនមិនមានសិទ្ធិអាចធ្វើបែបនេះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥ថា រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់បានពិភាក្សាថាតើត្រូវមានភាគីណាខ្លះចូលរួមនៅក្នុងកិច្ចចរចាឡើយ ហើយពាក់ព័ន្ធទៅនឹងអ្វីដែលប្រធានាធិបតីអ៊ុយក្រែនបានស្នើឲ្យមានការចរចា៤ភាគី វាក៏មិនទាន់អាចធ្វើទៅរួចបានផងដែរ។
ទីក្រុងមូស្គូ បាននិយាយដដែលៗថា អាណត្តិរយៈពេល៥ឆ្នាំជាប្រធានាធិបតីអ៊ុយក្រែនរបស់លោក ហ្សេលេនស្គី បានផុតកំណត់ទៅហើយ គង់តែមានច្បាប់អាជ្ញាសឹកទេទើបលោកអាចនៅបន្តកាន់តំណែងនេះបាន ហេតុដូច្នោះហើយលោក ហ្សេលេនស្គី មិនមានសិទ្ធិអំណាចផ្លូវច្បាប់ត្រឹមត្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។
អ៊ុយក្រែន បានបដិសេធការលើកឡើងបែបនេះ ហើយថា វាជាការគម្រោងវៀចវេររបស់រុស្ស៊ី ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យស្មុគស្មាញដល់កិច្ចចរចាតែប៉ុណ្ណោះ។
សូមរំឭកថា លោក ហ្សេលេនស្គី ធ្លាប់និយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី១កុម្ភៈថា លោកចង់ឲ្យមានកិច្ចចរចា៤ភាគីរវាងអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប ហើយបានបន្ថែមថា វានឹងមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូពិភាក្សាអំពីការបញ្ចប់សង្គ្រាម ដោយគ្មានវត្តមានអ៊ុយក្រែនចូលរួម។
ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានប្រាប់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូបានទាក់ទងគ្នារួចហើយអំពីអ៊ុយក្រែន។
លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែបើតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov កាលពីថ្ងៃទី២៧ខែមករា ទំនាក់ទំនងផ្ទាល់រវាងទីក្រុងមូស្គូ និងរដ្ឋបាលលោក ត្រាំ មិនទាន់ដំណើរការនៅឡើយទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


