ព័ត៌មានអន្ដរជាតិ
ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
កាលពីចុងសប្តាហ៍កន្លងទៅ សារព័ត៌មាន The Guardian ចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងអំឡុងពេលនោះ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកចង់បញ្ឈប់ការសម្លាប់គ្នាលើសមរភូមិ ហើយមិនចង់ឃើញមានមនុស្សស្លាប់តទៅទៀតទេ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្លឹមសារលម្អិតនៃជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ មិនត្រូវបានគេទម្លាយច្រើនជាងនេះឡើយ រីឯវិមានក្រឹមឡាំងឯណោះ ក៏មិននិយាយអ្វីដែរពាក់ព័ន្ធរឿងនេះដែរ។
កាលពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ តែងតែអួតថា ខ្លួននឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងប៉ុណ្ណោះ បើឈ្នះតំណែងប្រធានាធិបតីអាមេរិក ប៉ុន្តែទោះបែបនេះក្តី មកទល់ពេលឥឡូវ ហាក់ដូចគ្មានសញ្ញាធូរស្រាលណាមួយសោះ នៅក្នុងជម្លោះនេះ។

ម្យ៉ាងវិញទៀត គេនៅតែមិនដឹងថា តើលោកត្រាំ មានផែនការអ្វីទើបអាចបញ្ចប់សង្គ្រាមបានលឿនបែបនេះ ដ្បិតកាលពីសប្តាហ៍មុន មានពាក្យចចាមអារ៉ាមថា ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនលោក Keith Kellogg នឹងបង្ហាញផែនការបញ្ចប់សង្គ្រាមនៅក្នុងសន្និសីទសន្តិសុខទីក្រុងមូនិក ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះក៏ដោយ។
យ៉ាងណា លោក Kellogg បានចេញមុខបដិសេធចំពោះសេចក្តីរាយការណ៍នេះរួចហើយ ដោយនិយាយថា លោកចូលរួមមែន ហើយក៏គ្រោងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក អំពីការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែនដែរ ប៉ុន្តែនឹងមិនបង្ហាញផែនការរបស់លោក ត្រាំ អ្វីទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ដូណាល់ ត្រាំ ផ្តាច់របបទទួលបានព័ត៌មានសន្តិសុខជាតិរបស់អតីតមន្ត្រីកំពូលៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


