ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ ផ្តាច់របបទទួលបានព័ត៌មានសន្តិសុខជាតិរបស់អតីតមន្ត្រីកំពូលៗ
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពពីសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចប់ការទទួលបានព័ត៌មានសន្តិសុខ សម្រាប់មន្ត្រីកំពូលរបស់រដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន ដែលលោក ត្រាំ អះអាងថា ជា«ការសងសឹក» ។

ការបញ្ចប់ការទទួលបានការសង្ខេបព័ត៌មានសន្តិសុខជាតិ សម្រាប់ថ្នាក់ដឹកនាំកំពូលៗក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន រួមមាន លោក Antony Blinken អតីតរដ្ឋមន្ត្រីការបរទេស និងលោក Jake Sullivan ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិ។

តាមសេចក្តីរាយការណ៍នោះ លោក Lisa Monaco អគ្គមេធាវីរងរបស់អតីតប្រធានាធិបី ចូ បៃដិន និងដែលបានជួយសម្របសម្រួលការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ចំពោះការវាយប្រហារកាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ មកលើវិមានរដ្ឋសភា ឬហៅថាវិមាន Capitol របស់សហរដ្ឋអាមេរិក។
លោ Letitia James អគ្គមេធាវីក្រុង ញូវយ៉ក និង Alvin Bragg មេធាវីប្រចាំតំបន់ Manhattan ដែលអ្នកទាំងពីរជាអ្នកចេញមុខដាក់ពាក្យបណ្តឹងប្រឆាំងលោកដូណាល់ ត្រាំ ក្នុងហេតុការណ៍ហិង្សាកាលថ្ងៃទី៦ខែមករានោះ ក៏ត្រូវលោក ដូណាល់ ត្រាំ ផ្តាច់ចោលរបបក្នុងការទទួលបានព័ត៌មានសន្តិសុខដែរ។
ការផ្លាស់បូរចុងក្រោយនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី លោក ដូណាល់ ត្រាំ បានលុបចោលរបបទទួលបានព័ត៌មានសន្តិសុខរបស់អតីតប្រធានាធិបតីចូបៃដិន ដែលជាផ្នែកនៃការសងសឹកចំពោះលោក ចូ បៃដិន ដែលបានផ្តាច់របបលោក ដូណាល់ ត្រាំ ក្រោយឡើងកាន់អំណាចដូចគ្នា។
លោក ចូ បៃដិន បានផ្តាច់របបទទួលបានសង្ខេបស្តីពីព័ត៌មានសន្តិសុខ ដោយសារតែយោងទៅលើហេតុការណ៍ដែលលោក ត្រាំ ត្រូវបានចោទថា បានញុះញុងបង្កហិង្សានៅវិមានរដ្ឋសភាក្នុងថ្ងៃដែលសមាជិកសភា និង ព្រឹទ្ធសភាអង្គុយប្រជុំរួមគ្នាដើម្បីបញ្ជាក់ថា លោក ចូ បៃដិន ឈ្នះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។
ទោះបីផ្តាច់របបនោះ លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថា ទទួលបានព័ត៌មានសន្តិសុខក្នុងគេហដ្ឋានរបស់លោក ហើយ បង្កទៅជាក្តីក្តាំនៅពេលក្រោយមកទៀត។
មានការព្រួយបារម្ភថា ការសងសឹកគ្នារបស់មេដឹកនាំអាមេរិក បានធ្វើឲ្យបាត់បង់ប្រពៃណីដែលអតីតប្រធានាធិបតីនិងមន្ត្រីកំពូលៗ ត្រូវទទួលបានការសង្ខេបពីព័ត៌មានសន្តិសុខជាតិ និងផ្តល់យោបល់ដល់ប្រធានាធិបតីដែលកំពុងកាន់តំណែង៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


