Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

បានផុស

នៅ

មនុស្សយ៉ាងហោចណាស់៣០នាក់បានរងរបួស​ធ្ងន់​និង​ស្រាល​ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកចូលបុកហ្វូងមនុស្សក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ មួយសប្តាហ៍មុនការបោះឆ្នោតសហព័ន្ធរបស់ប្រទេស​ដែល​មានសេដ្ឋកិច្ច​រីក​លួតលាស់​បំផុត​​នៅអឺរ៉ុប​នេះ​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី១៤ខែកុម្ភៈនេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបាននិយាយថាជនសង្ស័យបើកបររថយន្តម៉ាក Cooper ធុនតូចគឺជាជនចំណាកស្រុកជនជាតិអាហ្វហ្គានីស្ថានអាយុ ២៤ឆ្នាំហើយត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះ Farhad N. និងត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។

ដំបូងរថយន្តនេះត្រូវបានគេឃើញចូលទៅជិតរថយន្តប៉ូលិសនៅឯការប្រមូលផ្តុំគ្នានៅ Dachauer Strasse មុនពេលបង្កើនល្បឿនហើយបើកចូលទៅក្នុងហ្វូងមនុស្ស។ ប៉ូលិសបានបាញ់ទៅលើរថយន្ត មុនពេលឃាត់ខ្លួនបុរសនោះ។ ការស៊ើបអង្កេតចង្អុលបង្ហាញថាជនសង្ស័យមាន «ប្រវត្តិជ្រុលនិយម» គាំទ្រក្រុមជីហាដ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ ជនសង្ស័យបានមកប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៦ ជាអនីតិជន ហើយការស្នើសុំសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានបដិសេធនៅឆ្នាំបន្ទាប់។ គាត់ត្រូវបានគេកំណត់ថានឹងត្រូវនិរទេសនៅឆ្នាំ ២០២០ ប៉ុន្តែក្រោយមកមិនត្រូវបានគេបង្ខំឱ្យចាកចេញពីប្រទេសអាឡឺម៉ង់ទេ ដោយសារការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

(រូបភាព៖ Xinhua)

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសអាឡឺម៉ង់ ដែលមានការចោទប្រកាន់មួយចំនួនថាប្រព្រឹត្តដោយជនអន្តោប្រវេសន៍។ វាក៏បានកើតឡើងនៅមុនថ្ងៃនៃសន្និសីទសន្តិសុខទីក្រុង Munich ជាមួយមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ផងដែរ។

ហេតុការណ៍នេះក៏បានធ្វើឲ្យប្រជាជនអាល្លឺម៉ង់ នឹកឃើញភ្លាមៗទៅដល់ការវាយប្រហារលើទីផ្សារនៅថ្ងៃបុណ្យណូអែលក្នុងទីក្រុង Magdeburg តិចជាងពីរខែមុន ដែលបានសម្លាប់មនុស្ស ៦ នាក់ និង ៣០០ នាក់ផ្សេងទៀតរងរបួស៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម