ព័ត៌មានអន្ដរជាតិ
ប៉ូលិសអង់គ្លេសចាប់ខ្លួនមនុស្សជាង ១០០ នាក់ពាក់ព័ន្ធការតវ៉ាប្រឆាំងនឹងការបិទប្រទេសសាជាថ្មី
ប៉ូលិសអង់គ្លេសបានចាប់ខ្លួនអ្នកតវ៉ាយ៉ាងហោចណាស់ ១០៤ នាក់ អំឡុងពេលបាតុកម្មនៅកណ្តាលទីក្រុងឡុងដ៍ប្រឆាំងនឹងវិធានការបិទប្រទេសដោយសារជំងឺកូវីដ ១៩ ។
វត្តមានប៉ូលិសដ៏ច្រើននៅតែស្ថិតនៅជិតទីលាន Trafalgar Square ជាកន្លែងដែលការតវ៉ាត្រូវបានបំបែកភ្លាមៗនៅម៉ោង ៧ ល្ងាច ខណៈក្រុមអ្នកតវ៉ាតូចៗនៅតែបន្តនៅតាមដងផ្លូវ Oxford និងតាមបណ្តោយផ្លូវ Strand ជាដើម ។

ប៉ូលិសក្រុងបាននិយាយថា “ការប្រមូលផ្តុំនេះមិនស្របច្បាប់នោះទេ ហើយកំពុងធ្វើឲ្យអ្នកផ្សេងទៀតមានគ្រោះថ្នាក់ ។ យើងកំពុងបណ្ដេញអ្នកដែលនៅទីនោះឲ្យត្រឡប់ទៅផ្ទះវិញ” ។
ទន្ទឹមនោះក្រុមមន្រ្តីបានជំរុញឲ្យក្រុមបាតុករបំបែកគ្នា នៅពេលពួកគេបានធ្វើដំណើរតាមដងផ្លូវក្បែរទីលាន Trafalgar Square នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយព្រមានដល់អ្នកដែលបានប្រមូលផ្តុំគ្នាថាពួកគេកំពុងរំលោភលើវិធានការរឹតត្បិតនៃជំងឺកូវីដ ១៩ ។ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមដើរតាមដងផ្លូវ Strand ភ្លាមៗនៅម៉ោង ៦ ល្ងាចដោយស្រែកថា “សេរីភាព” និង “គ្មានការបិទប្រទេសទៀតទេ” ។

ពាក់ព័ន្ធនឹងបញ្ហានេះ មេបញ្ជាការប៉ូលិសក្រុងលោក Jane Connors បាននិយាយថា “អាទិភាពចម្បងរបស់យើងគឺដើម្បីការពារទីក្រុងឡុងដ៍ឲ្យមានសុវត្ថិភាព” ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកបាននិយាយថា ការចាប់ខ្លួនភាគច្រើនគឺធ្វើឡើងសម្រាប់អ្នករំលោភលើបទបញ្ជារឹតបន្តឹងការឆ្លងជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា ការរឹតត្បិតថ្មីនេះគឺតម្រូវឲ្យប្រជាជនគួរតែស្នាក់នៅក្នុងផ្ទះលើកលែងតែការសិក្សាអប់រំ ការធ្វើការងារ ការហាត់ប្រាណ ហេតុផលវេជ្ជសាស្រ្ត ការដើរទិញឥវ៉ាន់ចាំបាច់ ឬការថែទាំអ្នកដទៃប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


