ព័ត៌មានអន្ដរជាតិ
Breaknig News! លោក Trump គំរាមលោក Biden មិនឲ្យប្រកាសជ័យជម្នះ
ដូចដែលយើងបានលើកឡើងពីមុនហើយថា លោក Joe Biden អាចនិយាយទៅកាន់ប្រជាជាតិនៅក្នុងសុន្ទរកថាប្រកាសជ័យជម្នះនៅយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅកម្ពុជា)។ ប្រភពនានាបានឲ្យដឹងថា វាអាស្រ័យទៅលើលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋដែលលោកកំពុងនាំមុខ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Donald Trump ដែលកំពុងកាន់អំណាចបានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីគំរាមគូប្រជែងរបស់លោកកុំឲ្យប្រកាសអំពីជ័យជម្នះ។ លោក Trump បានសរសេរថា “ខ្ញុំក៏អាចធ្វើការអះអាងបែបនោះបានដែរ។ កិច្ចដំណើរការនីតិវិធីច្បាប់ចាប់ផ្តើមហើយ!”។
តាមពិត លោក Trump ធ្លាប់បាននិយាយពីរដងរួចមកហើយថា លោកបានឈ្នះការបោះឆ្នោតថ្វីបើសន្លឹកឆ្នោតទាំងអស់មិនទាន់ត្រូវបានគេរាប់រូចក៏ដោយហើយសំឡេងឆ្នោតទាំងនោះកំពុងជំរុញឲ្យលោក Biden នាំមុខ ស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយប្រធានាធិបតីអាមេរិកថ្មី។
ក្រុមរបស់លោក Trump បានបង្កើតបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


