ព័ត៌មានអន្ដរជាតិ
ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ប៉ុន្តែលោកក៏បានទាមទារឲ្យមានការធានា៣យ៉ាងដាច់ខាតផងដែរ អំឡុងពេលបទឈប់បាញ់នោះ។ នេះបើយោងតាមការចុះផ្សាយរបស់ RT។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីបេឡារុសកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមីនាឆ្នាំ២០២៥, លោក ពូទីន បញ្ជាក់យ៉ាងច្បាស់ថា «យើងចង់បានការធានាថា ក្នុងអំឡុងពេល៣០ថ្ងៃនោះ អ៊ុយក្រែននឹងមិនត្រូវចល័តទ័ព បង្វឹកទ័ពថ្មីៗ និងទទួលបានសព្វាវុធនោះទេ»។
ប្រធានាធិបតីរុស្ស៊ីបានដាក់ជាសំណួរថា «តើ៣០ថ្ងៃនេះ តើគេនឹងត្រូវប្រើយ៉ាងណា? បន្តការចល័តទ័ពនៅអ៊ុយក្រែន? ទទួលបានគ្រឿងសព្វាវុធបន្ថែម? ឬបណ្តុះបណ្តាលអង្គភាពចល័តថ្មីមែនទេ? រឿងនេះនឹងមិនត្រូវកើតឡើងឡើយ»។

លោកពូទីនបានលើកឡើងបែបនេះ ខណៈមានមន្ទិលសង្ស័យអំពីការអនុវត្តបទឈប់បាញ់ពីសំណាក់ភាគីអ៊ុយក្រែន ដោយគូសបញ្ជាក់ថា អ៊ុយក្រែន អាចឆ្លៀតឱកាសយកបទឈប់បាញ់នេះដើម្បីចល័តទ័ព បំពាក់សព្វាវុធថ្មីៗ និងបណ្តុះបណ្តាលអង្គភាពថ្មីៗ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។
ការទាមទាររបស់លោកពូទីន កើតឡើងចំពេល លេចឮព័ត៌មានថា កងកម្លាំងរុស្ស៊ីកំពុងមានប្រៀបយ៉ាងខ្លាំងក្នុងការរំដោះទឹកដីនៅសមរភូមិក្នុងតំបន់ Kursk។
សូមជម្រាបថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បានធ្វើឲ្យមនុស្សរាប់សែននាក់ស្លាប់និងរបួស ព្រមទាំងបង្ខំឲ្យរាប់លាននាក់ផ្លាស់ទីលំនៅ ហើយប្រែក្លាយទីក្រុងនានាឲ្យទៅជាគំនរអគារបាក់បែក ថែមទាំងជំរុញឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីនឯកភាពជាគោលការណ៍លើបទឈប់បាញ់៣០ថ្ងៃដែលស្នើដោយអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


