Connect with us

ព័ត៌មានអន្ដរជាតិ

រយៈពេល ២ ឆ្នាំប៉ុណ្ណោះ អ៊ីស្រាអែល បោះឆ្នោតដល់ទៅ ៤ លើក

បានផុស

នៅ

អ្នកបោះឆ្នោតអ៊ីស្រាអែលនឹងទៅបោះឆ្នោតនៅថ្ងៃអង្គារនេះសម្រាប់ការបោះឆ្នោតទូទៅលើកទី ៤ ក្នុងរយៈពេលពីរឆ្នាំ ។ នយោបាយអ៊ីស្រាអែលហាក់ដូចជាជាប់គាំងដោយសារតែការបោះឆ្នោតមិនច្បាស់លាស់ដែលក្នុងនោះគណៈគ្រប់គ្រង និងគណបក្សប្រឆាំងបានឈរកនិងក ។

កាលពីឆ្នាំមុនរដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។ ប៉ុន្តែសភាត្រូវបានរំលាយ ចំពេលមានជម្លោះអំពីផែនការថវិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះការបោះឆ្នោតស្ទង់មតិបង្ហាញថា គណបក្សស្តាំនិយម Likud ដឹកនាំដោយលោក Netanyahu កំពុងមានការនាំមុខ ។

ប៉ុន្តែការគាំទ្រសម្រាប់គណបក្សមួយចំនួនទៀតរួមមានគណបក្ស New Hope ដែលត្រូវបានបង្កើតឡើងដោយអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gideon Saar ក៏មានសន្ទុះខ្លាំងក្លាផងដែរ ។

លោក Netanyahu បានធ្វើយុទ្ធនាការបង្កើតទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសអារ៉ាប់ក៏ដូចជាបង្កើនល្បឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួមជាមួយសមិទ្ធិផលសំខាន់ៗមួយចំនួនរបស់គាត់ជាដើម ។

គេនៅចាំមើលថាតើលោក Netanyahu ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់តាំងពីឆ្នាំ ២០០៩ នឹងអាចបន្តកាន់អំណាចបានទៀតឬក៏យ៉ាងណា ទោះបីជាមានការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងគាត់ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជារឿងកម្រ! ទារកអ៊ីស្រាអែលម្នាក់ស្លាប់ក្នុងស្បូន ដោយសារឆ្លងកូវីដពីម្ដាយ

ចុចអាន ៖ អ៊ីស្រាអែលអនុម័តច្បាប់មួយ អ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ កុំសង្ឃឹមគេចផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម