អ៊ីស្រាអែលអនុម័តច្បាប់មួយ អ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ កុំសង្ឃឹមគេចផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលអនុម័តច្បាប់មួយ អ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ កុំសង្ឃឹមគេចផុត

បានផុស

នៅ

រដ្ឋសភាអ៊ីស្រាអែល បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធទី២៤ខែកុម្ភៈ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលចែករំលែកអត្តសញ្ញាណរបស់មនុស្សដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ជាមួយអាជ្ញាធរដទៃទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីភាពឯកជន របស់អ្នកដែលមិនបានចូលរួមក្នុងការចាក់ថ្នាំបង្ការមេរោគ។

វិធានការនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលមូលដ្ឋាន, អគ្គនាយកនៃក្រសួងអប់រំនិងផ្នែកខ្លះទៀតនៅក្នុងក្រសួងសុខុមាលភាព មានសិទ្ធិទទួលបានឈ្មោះ អាសយដ្ឋាននិងលេខទូរស័ព្ទរបស់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង។

សេចក្តីថ្លែងការណ៍របស់សភាបាននិយាយថា គោលបំណងនៃវិធានការនេះ គឺដើម្បីផ្តល់លទ្ធភាពដល់ស្ថាប័នទាំងនេះឲ្យលើកទឹកចិត្តមនុស្សមកចាក់វ៉ាក់សាំង។

ប្រទេសអ៊ីស្រាអែល ដែលមានប្រជាជន៩លាននាក់ បានចាក់វ៉ាក់សាំង Pfizer / BioNTech ដល់ប្រជាជនមួយភាគបីរបស់ខ្លួនរួចទៅហើយ។

នៅពេលប្រទេសនេះចាកចេញពីការរឹតត្បិត អ៊ីស្រាអែលបានដាក់កម្រិតលើសេវាកម្មមួយចំនួន ដោយការចូលទៅកាន់កន្លែងហាត់ប្រាណ និងការបរិភោគអាហារតាមហាង ត្រូវបានអនុញ្ញាតឲ្យតែអ្នកចាក់វ៉ាក់សាំងរួចហើយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានកត់ត្រាជាផ្លូវការនូវករណី ឆ្លងជំងឺកូវីដ១៩ ជាង៧៦០,០០០ករណី និងមានអ្នកស្លាប់ជាង៥,៦០០នាក់ចាប់តាំងពីរោគរាតត្បាតនេះចាប់ផ្តើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Straits Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services