ព័ត៌មានអន្ដរជាតិ
អ្នកស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងកូវីដម្នាក់បាត់បង់ជីវិតតែការសាកល្បងនៅតែបន្ត
ការសាកល្បងវ៉ាក់សាំងកូវីដដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នឹងនៅតែបន្តទៅមុខទៀតបន្ទាប់ពីការពិនិត្យមើលអំពីការស្លាប់របស់អ្នកស្ម័គ្រចិត្តម្នាក់នៅក្នុងប្រទេសប្រេស៊ីល។
អាជ្ញាធរសុខាភិបាលរបស់ប្រេស៊ីលមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់នេះទេដោយសម្អាងលើតម្រូវការរក្សាការសម្ងាត់។
ប៉ុន្តែសាកលវិទ្យាល័យ Oxford និយាយថា “ការវាយតម្លៃដោយប្រុងប្រយ័ត្ន” មិនបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពអ្វីឡើយ។

មានតែអ្នកស្ម័គ្រចិត្តប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលត្រូវបានផ្តល់វ៉ាក់សាំងកូវីដពិតប្រាកដរបស់សាកលវិទ្យាល័យ Oxford។ ក្រុមទី២កំពុងទទួលការចាក់វ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណសម្រាប់សម្រាប់ជំងឺរលាកស្រោមខួរក្បាល។
ទាំងអ្នកចូលរួមនិងក្រុមគ្រួសាររបស់ពួកគេមិនដឹងថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងមួយណានោះទេ។
ការធ្វើបែបនេះអាចឲ្យអ្នកស្រាវជ្រាវប្រៀបធៀបលទ្ធផលសម្រាប់ក្រុមទាំងពីរដើម្បីវាស់វែងថាតើវ៉ាក់សាំងមានប្រសិទ្ធភាពដែរឬក៏អត់។
ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើករណីបុគ្គលបានឡើយប៉ុន្តែខ្លួនអាចបញ្ជាក់បានថា ដំណើរការត្រួតពិនិត្យតាមតម្រូវការទាំងអស់ត្រូវបានអនុវត្តតាម។

មានក្តីសង្ឃឹមខ្ពស់ថា វ៉ាក់សាំងរបស់ Oxford និង AstraZeneca អាចជាថ្នាំដំបូងគេដែលនឹងមាននៅក្នុងទីផ្សារ។
វាទទួលបានជោគជ័យក្នុងការសាកល្បងដំណាក់កាលទី១និងទី២ខណៈពេលដែលការសាកល្បងដំណាក់កាលទី៣កំពុងត្រូវបានអនុវត្តទៅលើអ្នកចូលរួមនៅក្នុងប្រទេសនានារួមមានចក្រភព អង់គ្លេស ប្រេស៊ីលនិងឥណ្ឌាជាដើម។
ការសាកល្បងវ៉ាក់សាំងរបស់ Oxford ត្រូវបានផ្អាកកាលពីខែមុនបន្ទាប់ពីមានផលប៉ះពាល់លើអ្នកជំងឺនៅក្នុងចក្រភពអង់គ្លេសប៉ុន្តែបន្តឡើងវិញនៅប៉ុន្មានថ្ងៃក្រោយនៅពេលដែលវាត្រូវបានគេគិតថាមានសុវត្ថិភាព៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ ពិតឬយ៉ាងណាថាលោកtrumpមានកូវីដ ហើយចុះបើលោកbidenក៏ឆ្លងដែរការបោះឆ្នោតទៅជាយ៉ាងណា?
ចុចអាន៖ ប្រជុំតាមzoomបែបណា អាចការពារសុវត្ថិភាពបានពីពួក hackers
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



