សេដ្ឋកិច្ច
ប្រជុំតាមzoomបែបណា អាចការពារសុវត្ថិភាពបានពីពួក hackers
ការប្រជុំតាមអនឡាញ បានក្លាយជាបណ្តាញទំនាក់ទំនងសង្គមឈានមុខគេសម្រាប់យើងទាំងអស់គ្នាក្រោយពេលកូវីដ១៩មានវត្តមាន ដូចគ្នានឹងទំនើបកម្មបច្ចេកវិទ្យាថ្មីដែលយើង ឧទាហរណ៍មានកម្មវិធី Zoom ដ៏ពេញនិយម ។
ខណៈពេលដែល Zoom បានបន្ថែមនូវវិធានការណ៍សុវត្ថិភាពនិងឯកជនភាព ដើម្បីការពារមានជំហានងាយៗមួយចំនួនដែលអ្នកប្រជុំ អាចរៀនអនុវត្តដើម្បីការពារគណនីរបស់អ្នកខ្លួន ចៀសវាងការធ្វើចារកម្មឬចម្លងមេរោគទាញយកអត្ថប្រយោជន៍ពីអនឡាញ។

១ ប្រើគេហទំព័រZoom
វេបសាយZoomហ្សូមនឹងធានានូវយន្តការនៃការត្រួតពិនិត្យសន្ធឹកសន្ធាប់ច្រើនជាន់ ជាងការប្រជុំដោយបណ្តាញដទៃ ដែលធានាកម្រិតសុវត្ថិភាពខ្ពស់ជាងពីមុនៗមក គឺមានការUpdateជានិច្ច។
ប្រសិនបើមិនមានជំរើស ឬអ្នកចូលចិត្ត App ផ្សេងក្តី សូមប្រាកដថា មានការUpdateទាន់សម័យជាមួយនឹងកម្មវិធីការពារថ្មីៗដែលនឹងធានាថា មិនមានការបំពានសុវត្ថិភាពឡើយ។
២. Turn Off ការផ្ទេរឯកសារ
ការបិទនេះ មិនឱ្យអនុញ្ញាតឱ្យផ្ទេរឯកសារបាន ក៏ដូចជា ការលួចជ្រាតចូល ដែលអាចជួយពពួកHackerរកបានគណនីយើងក្នុងអំឡុងពេលប្រជុំតាមរយៈ Search ។ ការផ្ទេរឯកសារគឺជាមធ្យោបាយពួកគេអាចបំបែកផ្លូវជ្រាតចូលក្នុងកុំព្យូទ័ររបស់យើងនិងធ្វើឱ្យខូចការសម្ងាត់បាន ។ អាចរកមើលវិធីសាស្ត្របិទការផ្ទេរឯកសារដោយរុករកលើYoutube។
៣ កុំផ្ញើលិខិតអញ្ជើញផ្ទាល់ខ្លួនជាមួយលេខសម្ងាត់
ធានាថាមានតែអ្នកចូលរួមប្រជុំ ដែលត្រូវបានអញ្ជើញប៉ុណ្ណោះ កំពុងចូលរួមក្នុងការប្រជុំ។អាចធ្វើការអញ្ជើញផ្ទាល់ខ្លួនដោយប្រើលេខសម្ងាត់ ហើយប្រើសារ SMS ឬអ៊ីមែលដើម្បីបន្ថែមមនុស្សចូលប្រជុំក្នុងចំនួនដែលកុងត្រូលបាន។
៤ ចែករំលែកតែFileណាដែលចាំបាច់បំផុតប៉ុណ្ណោះ
ប្រសិនបើកិច្ចប្រជុំត្រូវចែករំលែកឯកសារ សូមណែនាំឱ្យចែករំលែកតែកម្មវិធីឬឯកសារជាក់លាក់ណាមួយជាជាងចែករំលែកអេក្រង់ទាំងមូល។ នោះដោយសារតែយើងមិនគួរបង្ហាញទិន្នន័យឯកជនទេ។
៥. ត្រួតពិនិត្យរាល់៣នាទីម្តងថាអ្នកណាខ្លះកំពុងចូលរួមការប្រជុំ
ដើម្បីរារាំងមនុស្សដែលមិនបានអញ្ជើញលួចចូលរួមក្នុងកិច្ចប្រជុំ សូមប្រាកដថាមានតែម្ចាស់ផ្ទះប៉ុណ្ណោះដែលអាចសំរេចថា អ្នកណាចូលរួមដោយបើកបន្ទប់រង់ចាំសម្រាប់ភ្ញៀវ។ មនុស្សដែលចូលរួមសន្និសិទជាដំបូងស្ថិតក្នុងបន្ទប់រង់ចាំ។ ម្ចាស់ផ្ទះអាចមើលឃើញថា អ្នកណាកំពុងចាំនៅទីនោះហើយសម្រេចចិត្តថាអនុញ្ញាតឱ្យពួកគេចូល (ឬអត់) ។
៦ ផ្តាច់បណ្តាញពីកិច្ចប្រជុំ Zoom ភ្លាមៗនៅពេលចប់
នៅចុងបញ្ចប់នៃការប្រជុំត្រូវប្រាកដថាបានផ្តាច់ចេញពីបណ្តាញហើយ។ មនុស្សជាច្រើនចុចប៊ូតុងមិនត្រូវ ការសន្ទនានៅតែឮបន្តដំណើរការក្រោយការប្រជុំ ហើយអ្នកណាម្នាក់អាចបន្តស្តាប់និងមើលសកម្មភាពយើង។ ហេតុដូច្នេះហើយម្ចាស់ផ្ទះគួរតែបញ្ចប់ការប្រជុំសម្រាប់អ្នករាល់គ្នាដោយចុចផ្តាច់។
សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


