ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «ការចរចាសន្តិភាពអ៊ុយក្រែនគ្មានបានផលឡើយ បើខ្ញុំនិងពូទីន មិនចូលរួម»
ថ្លែងប្រាប់អ្នកសារព័ត៌មានលើយន្តហោះ Air Force One តាមផ្លូវទៅកាន់ប្រទេសអារ៉ាប់រួម ក្នុងដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ទៅមិនរួចឡើយ បើលោកនិងមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន មិនចូលរួមទេនោះ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥, លោកត្រាំនិយាយថា «គ្មានអ្វីកើតឡើងបានឡើយ លំត្រាតែខ្ញុំនិងលោកពូទីន ចូលរួមជាមួយគ្នា។ មានតែការចូលរួមដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីប៉ុណ្ណោះ ទើបកិច្ចចរចានេះមានវឌ្ឍនភាព ឈានឆ្ពោះទៅរកដំណោះស្រាយជម្លោះអ៊ុយក្រែនបាន»។
ស្របពេលជាមួយគ្នានោះ ប្រមុខសេតវិមានបានគូសបញ្ជាក់ថា «រឿងនៅពីក្រោយការសម្រេចចិត្តរបស់ពូទីនមិនចូលរួមក្នុងកិច្ចពិភាក្សានៅប្រទេសតួកគីនេះ គឺព្រោះតែខ្ញុំ, ដោយសារខ្ញុំមិនបានប្តេជ្ញាចិត្តជាសាធារណៈចូលរួមក្នុងការចរចានេះ»។
សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនមានឈ្មោះក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ីដែលនឹងត្រូវទៅប្រទេសតួកគីទេ ផ្ទុយទៅវិញ គណៈប្រតិភូនេះនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov ផងដែរ។
ដូច្នេះហើយ គេមើលឃើញថា ជំនួបកំពូលនេះបានដួលរលំបាត់ទៅហើយ ព្រោះតែអវត្តមានលោកពូទីន ដែលជំរុញឲ្យលោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ប្រកាសដកខ្លួនចេញដូចគ្នា។
ការដួលរលំនៃកិច្ចប្រជុំកំពូលកម្រិតខ្ពស់នេះ គូសបញ្ជាក់ពីបញ្ហាប្រឈមក្នុងការសម្រេចបាននូវដំណោះស្រាយការទូតចំពោះជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនោះ សំណើរបស់លោក ហ្សេលេនស្គី សម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃ នៅតែមិនទាន់ត្រូវបានអនុវត្ត ដោយរុស្ស៊ីបន្តបដិសេធគំនិតផ្តួចផ្តើមបែបនេះ ហើយលើកឡើងពីក្តីបារម្ភអំពីការខាតបង់យោធារបស់ខ្លួនដែលអាចកើតមាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស ស្តីឲ្យរុស្ស៊ីថា បញ្ជូនគណៈប្រតិភូថ្នាក់ទាបពេក ទៅចរចាជាមួយ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


