ព័ត៌មានអន្ដរជាតិ
អង់គ្លេស ស្តីឲ្យរុស្ស៊ីថា បញ្ជូនគណៈប្រតិភូថ្នាក់ទាបពេក ទៅចរចាជាមួយ អ៊ុយក្រែន
ក្រោយវិមានក្រឹមឡាំងបញ្ជាក់ច្បាស់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មិនមានវត្តមានក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ហើយបានបង្ហាញបញ្ជីឈ្មោះគណៈប្រតិភូដែលនឹងត្រូវទៅចូលរួមនោះ ស្រាប់តែចក្រភពអង់គ្លេស ស្តីឲ្យថា រុស្ស៊ី បញ្ជូនក្រុមមន្ត្រីថ្នាក់ទាបពេកហើយ ឲ្យទៅចូលរួមក្នុងជំនួបនោះ។

គណៈប្រតិភូរុស្ស៊ីនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy បានរិះគន់ថា លោកពូទីន បញ្ជូនគណៈប្រតិភូជាន់ទាបពេក។

BBC បានដកស្រង់សម្តីលោក Lammy ដែលថ្លែងក្នុងទីក្រុង Antalya ជាទីលោកចូលរួមកិច្ចពិភាក្សាណាតូ នៅថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥ថា៖ «យើងមកជាមួយនឹងសារតែមួយគត់ គឺឈរនៅខាងអ៊ុយក្រែននិងដើម្បីធានាថា យើងទទួលបានសន្តិភាពដ៏ត្រឹមត្រូវនិងស្ថិតស្ថេរយូរអង្វែង។ ការត្រៀមខ្លួនសម្រាប់សន្តិភាពនោះ នឹងត្រូវបង្ហាញដោយលោកប្រធានាធិបតី ហ្សេលេនស្គី ដែលក៏នឹងមានវត្តមាននៅក្នុងប្រទេសតួកគីដែរ។ ពិតណាស់ យើងបានឃ្លាំមើលយ៉ាងដិតដល់ នៅពេលយើងឆ្ពោះទៅរកកិច្ចពិភាក្សាទាំងនេះ។ មន្ត្រីថ្នាក់ទាបពេកហើយ ដែលភាគីរុស្ស៊ីយកមកធ្វើជាតំណាងនេះ»។
សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល នាថ្ងៃទី១៥ខែឧសភា ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
លោកពូទីននិងហ្សេលេនស្គី មិនដែលជួបគ្នាផ្ទាល់ទេ ចាប់តាំងពីខែធ្នូឆ្នាំ២០១៩មក ប៉ុន្តែមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើការចរចាដោយផ្ទាល់លើកចុងក្រោយក្នុងខែមីនាឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ពោលគឺភ្លាមៗបន្ទាប់ពីទីក្រុងមូស្គូ បើកបើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាអំណាចអឺរ៉ុប ប្រកូកប្រកាសឲ្យរឹតទណ្ឌកម្មរុស្ស៊ី បើពូទីន នៅតែរឹងមិនព្រមឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


