ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងរបបសឹកមីយ៉ាន់ម៉ាមួយគ្រឿង ត្រូវកងកម្លាំងប្រដាប់អាវុធបាញ់ទម្លាក់នៅតំបន់ Sagaing
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima កាលពីថ្ងៃទី១០ខែមិថុនា កងកម្លាំងប្រដាប់អាវុធ PLA (People’s Liberation Army) ក្នុងប្រទេសមីយ៉ាន់ម៉ា បានបាញ់ទម្លាក់យន្តហោះចម្បាំងដែលជាកម្មសិទ្ធិរបស់របបយោធាអំឡុងពេលប្រយុទ្ធគ្នានៅក្រុង Pale តំបន់ Sagaing បណ្ដាលឲ្យស្លាប់អ្នកបើកបរយន្តហោះ។

យន្តហោះនេះត្រូវបានបញ្ជូនពីទីក្រុង Naypyidaw ដើម្បីផ្តល់ការគាំទ្រផ្លូវអាកាសសម្រាប់កងទ័ពរដ្ឋាភិបាលការពារប៉ុស្តិ៍ប៉ូលិស Kankyi Daunt តែត្រូវបានបាញ់ និងធ្លាក់នៅជិតវត្តមួយកន្លែង។
ក្រុមតស៊ូក្នុងតំបន់ រួមទាំងកងកម្លាំង PLA បានបញ្ជាក់ពីឧប្បត្តិហេតុនេះ ហើយបានរាយការណ៍ថា បានរកឃើញសាកសពអ្នកបើកយន្តហោះនៅកន្លែងធ្លាក់ ខណៈនេះជាយន្តហោះទីបីហើយដែលដាក់ពង្រាយពីក្រុង Tada-U ដើម្បីគាំទ្ររបបយោធាក្នុងជម្លោះដែលកំពុងបន្តនេះ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកាន់តែខ្លាំងនៅក្នុងតំបន់នេះ ចាប់តាំងពីថ្ងៃទី២ខែមិថុនា ដោយកងកម្លាំង PLA បន្តវាយប្រហារជុំវិញប៉ុស្តិ៍ប៉ូលិស ខណៈរបបសឹកវិញកំពុងវាយប្រហារតាមអាកាសជាច្រើនលើកច្រើនសា។
ដោយសារការធ្លាក់យន្តហោះ និងហានិភ័យនៃការវាយប្រហារតាមអាកាសកាន់តែច្រើន ក្រុមអ្នកតស៊ូប្រឆាំងនឹងរបបសឹកបានដកថយពីកន្លែងធ្លាក់យន្តហោះនៅពេលនេះ។ ទោះបីជាយ៉ាងណា ការវាយប្រយុទ្ធគ្នានឹងនៅតែកើតឡើង ដោយសារពួកគេបន្តព្យាយាមដណ្តើមយកប៉ុស្តិ៍ប៉ូលិសឲ្យបាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


