ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ សាកល្បងបាញ់ក្បាលគ្រាប់មីស៊ីលបាលិស្ទិកទម្ងន់២តោនដោយជោគជ័យ
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃពុធទី១១ខែមិថុនាថា ទីក្រុងតេហេរ៉ង់បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទិកដែលបំពាក់ក្បាលគ្រាប់ទម្ងន់២តោន កាលពីពេលថ្មីៗនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបង្កើនសមត្ថភាពយោធារបស់អ៊ីរ៉ង់។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឧត្តមសេនីយទោ Aziz Nasirzadeh បានប្រាប់ថា ការសាកល្បងនេះធ្វើឡើងកាលពីសប្តាហ៍មុន ដោយពណ៌នាថា វាជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងការត្រៀមខ្លួនការពារជាតិរបស់អ៊ីរ៉ង់។ លោក Nasirzadeh បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធឥឡូវនេះត្រូវបាន«បំពាក់យ៉ាងពេញលេញ» ហើយបានព្រមានថា ការឈ្លានពានណាមួយប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវបានឆ្លើយតបជាមួយនឹង«ការវាយបកយ៉ាងរហ័ស និងដ៏ខ្លាំងក្លា»។
ការសាកល្បងមីស៊ីលនេះ ធ្វើឡើងស្របពេលការចរចានុយក្លេអ៊ែរដ៏រសើបរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងបន្ត ហើយទីក្រុងតេហេរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធយោធាពីក្រុងវ៉ាស៊ីនតោន។ មេបញ្ជាការកណ្តាលអាមេរិក ឧត្តមសេនីយ៍ Michael “Erik” Kurilla ថ្មីៗនេះ បានប្រាប់សភាថា ជម្រើសយោធាជាច្រើននៅតែមាន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ។
ជាការឆ្លើយតប លោក Nasirzadeh បានច្រានចោលការប្រកាសបែបនេះ ដោយសង្កត់ធ្ងន់ថា បើបង្ខំឲ្យមានជម្លោះ អ៊ីរ៉ង់នឹងសងសឹកលើទីតាំងសត្រូវ និងបង្កឲ្យមាន «ការខាតបង់យ៉ាងធ្ងន់ធ្ងរ» ដោយបន្ថែមថា «អាមេរិកត្រូវតែចាកចេញពីតំបន់ជាដាច់ខាត»។
លោកបានបញ្ជាក់ទៀតថា អ៊ីរ៉ង់ចាត់ទុកសមត្ថភាពមីស៊ីលដែលបានពង្រឹងរបស់ខ្លួនថាជារឿងដែលមិនអាចចរចាបានឡើយ ទោះជាកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គាំងយ៉ាងណាក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


