ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ ៦នាក់ហើយ ក្នុងហេតុការណ៍ឆេះរោងចក្រនៅថៃ
របាយការណ៍ចុងក្រោយពីភ្នាក់ងារអគ្គិភ័យនិងជួយសង្គ្រោះថៃ, គិតត្រឹមម៉ោង៣:០០នាទីរសៀលថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ មនុស្សចំនួន៦នាក់ ត្រូវបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ ឆាបឆេះក្រដាសអនាម័យនៅខេត្ត Saraburi នៃប្រទេសថៃ។

តាមការចុះផ្សាយរបស់ Khaosod, ក្នុងចំណោមអ្នកទាំង៦ គឺមាន៣នាក់ត្រូវគេរកឃើញស្លាប់នៅជាន់ទី១ និង៣នាក់ទៀតនៅជាន់លើ។
មុននេះ Bangkok Post ផ្សាយថា មានកម្មករចំនួន២៤នាក់ត្រូវរបួសក្នុងនោះ៤នាក់របួសធ្ងន់ ក្នុងករណីអគ្គិភ័យឆាបឆេះរោងចក្ររបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd ដែលស្ថិតនៅតំបន់ឧស្សាហកម្ម Hemaraj ក្នុងស្រុក Nong Khae។

អគ្គិភ័យបានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ខណៈមកទល់ពេលនេះ មូលហេតុ នៅតែមិនទាន់ត្រូវបានគេដឹង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆេះរោងចក្រនៅ ថៃ៖ កម្មករ២៤នាក់របួស ខណៈ១០នាក់រកមិនទាន់ឃើញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


