ព័ត៌មានអន្ដរជាតិ
Update: រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ព្រឹកនេះ អ្នកស្លាប់ឡើងដល់៣៦នាក់
យ៉ាងហោចណាស់មនុស្ស៣៦នាក់បានស្លាប់ និងរបួសជាច្រើននាក់ បន្ទាប់ពីរថភ្លើងដឹកមនុស្ស៣៥០នាក់បានធ្លាក់ផ្លូវនៅតៃវ៉ាន់នាព្រឹកថ្ងៃសុក្រ ទី២ ខែមេសា។ នេះបើតាមការបញ្ជាក់ពីក្រសួងដឹកជញ្ជូន។
នៅក្នុងប្រតិបត្តិការសង្គ្រោះចុងក្រោយបំផុតបានធ្វើបច្ចុប្បន្នភាព ប៉ូលិសបាននិយាយថា អ្នកដំណើរ៣៦នាក់ដែលបានដឹកទៅមន្ទីរពេទ្យគ្មានសញ្ញាណាមួយបញ្ជាក់ពីជីវិតរស់នៅឡើយ។
ប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស៧២នាក់នៅតែបន្តជាប់នៅខាងក្នុងទូរថភ្លើង និង៦១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រថភ្លើងដែលបានកំពុងដឹកអ្នកដំណើរប្រហែល៣៥០នាក់បានធ្លាក់ផ្លូវនៅភាគខាងកើតកោះតៃវ៉ាន់ប្រហែលជាម៉ោង៩:៣០នាទីព្រឹក។
តាមរបាយការណ៍ថា រថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ពីច្រាំងចោទខាងលើ និងបានធ្លាក់ចូលទៅលើផ្លូវដែក ដែលរថភ្លើងមួយគ្រឿងចេញពីផ្លូវរូងក្រោមដីបុកតែម្តង។ ទូរថភ្លើងជាច្រើននៅតែបន្តជាប់ក្នុងផ្លូវរូងក្រោមដី អ្នកដំណើរបានព្យាយាមទម្លុះទ្វារ បង្អូច និងដំបូលរកផ្លូវចេញដើម្បីសុវត្ថិភាព។
រដ្ឋបាលរថភ្លើងតៃវ៉ាន់បានសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយនិយាយថា មនុស្សជាច្រើនគ្មានសញ្ញានៃជីវិតរស់ឡើយ៕
អានបន្ថែម៖ Breaking News! រថភ្លើងធ្លាក់ផ្លូវនៅ តៃវ៉ាន់ ស្លាប់និងរបួសមនុស្សជាង២០នាក់
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


