ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នឹងលាលែង ក្រោយកាន់អំណាចប្រមាណ១០ខែ
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ដែលបានឡើងកាន់អំណាចកាលខែតុលាឆ្នាំ២០២៤ នឹងលាលែងពីតំណែង បន្ទាប់ពីការចាញ់បោះឆ្នោតរបស់គណបក្សសេរីប្រជាធិបតេយ្យ (Liberal Democratic Party) ក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលថ្ងៃទី២០ខែកក្កដានេះ ជាមួយនឹងការប្រកាសជាផ្លូវការដែលរំពឹងទុករហូតដល់ចុងខែសីហា។

នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba បានចែករំលែកផែនការលាលែងពីអំណាចជាមួយមជ្ឈដ្ឋានខាងក្នុងបក្សរបស់គាត់រួចរាល់អស់ហើយ។ នេះបើយោងតាម កាសែត Mainichi បានរាយការណ៍ និងដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានល្បីៗជុំវិញពិភពលោក។
លោក Shigeru Ishiba ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយអតីតនាយករដ្ឋមន្ត្រីទាំងបីគឺ លោក Yoshihide Suga លោក Fumio Kishida និង លោក Taro Aso ដែលមិនធ្លាប់ធ្វើនោះទេ។ កាសែតបានយោងតាមប្រភពរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនឹង ប្រាប់អតីតនាយករដ្ឋមន្ត្រីទាំងបី។
ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចនៅក្នុងប្រទេសជប៉ុនដែលមានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito បានបាត់បង់អាសនៈភាគច្រើននៅក្នុងសភាជាន់ខ្ពស់ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២០ខែកក្កដា។ នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នាសម្រាប់ក្រុមគណបក្សចម្រុះដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ។
រដ្ឋាភិបាលចម្រុះជប៉ុនបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបដ៏សំខាន់កាលពីការបោះឆ្នោតកាលពីខែតុលាឆ្នាំ២០២៤ ដែលពេលនោះគណបក្សចម្រុះបានចាញ់ឆ្នោតរហូតដល់ទទួលបានអាសនៈក្រោមមធ្យមភាគមកនៅត្រឹម ២១៥ ខណៈមធ្យមភាគភាគច្រើនគឺនៅចំនួន ២៣៣ ប៉ុន្តែដោយសារការខ្វែងគំនិតគ្នានៅក្នុងក្រុមបក្សប្រឆាំង លោកអាចបង្កើតរដ្ឋាភិបាលសំឡេងភាគតិច និងបន្តកាន់អំណាចបាន៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


