Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ទំនប់ លិចខ្ទេចខ្ទីនៅស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ ដល់ថ្នាក់ប្រកាសអាសន្ន

បានផុស

នៅ

ទឹកទន្លេ Sai ហក់ឡើងយ៉ាងគំហុក បុកបំបាក់ទំនប់នៅស្រុក ម៉ែសៃ ខេត្តឈៀងរ៉ៃ ប្រទេសថៃ បណ្តាលឲ្យទឹកជំនន់ជន់លិចខ្ទេចខ្ទី ឈានដល់ប្រកាសអាសន្ននៅថ្ងៃអង្គារទី២៩ខែកក្កដាឆ្នាំ២០២៥។

កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺសហគមន៍ ម៉ៃលួងខន ដោយទំនប់ដែលពលរដ្ឋខំធ្វើនៅកោះ សៃ ត្រូវទឹកបោកបំបាក់ធ្លាយទឹកចូលមកវាយប្រហារ បង្កការជន់លិចយ៉ាងឆាប់រហ័ស។

ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក អាជ្ញាធរមូលដ្ឋានត្រូវបង្ខំចិត្តប្រកាសអាសន្ននិងបញ្ជូនក្រុមការងារទៅពិនិត្យតំបន់រងគ្រោះ តាមដានស្ថានការណ៍ និងជួយសង្គ្រោះពលរដ្ឋនៅតំបន់នានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកទន្លេ Sai បានហក់ឡើងលឿនបែបនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសថៃ ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា កាលពីដើមសប្តាហ៍។

នាយកដ្ឋានឧតុនិយមថៃបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ រួមទាំងនៅខេត្ត Phayao និង Nan ផងដែរ ដូច្នេះប្រជាពលរដ្ឋ​ក្នុងខេត្តទាំងនោះត្រូវ​ប្រុង​ប្រយ័ត្ន និង​រើ​របស់របរ​ទៅ​កាន់​ទីទួល​ខ្ពស់ជាការត្រៀមបង្ការ​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តថៃភាគខាងជើងកំពុងប្រឈមទឹកជំនន់ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម