Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម៧ខែក្នុងឆ្នាំ២០២៥ ថៃ មានការបាញ់ប្រហារសម្លាប់រង្គាល ៦លើក

បានផុស

នៅ

ថៃត្រូវគេស្គាល់ថា ជាប្រទេសមានច្បាប់កាំភ្លើងធូររលុងនិងកើតមានការបាញ់បោះសម្លាប់មនុស្សញឹកញាប់។ មួយឆ្នាំៗប្រទេសនេះ កើតមានការបាញ់ប្រហារសម្លាប់មនុស្សមិនតិចទេ ទើបបង្កឲ្យមានបញ្ហាអសន្តិសុខ កាន់តែធ្ងន់ធ្ងរទៅៗ។

ខាងក្រោមនេះគឺជាហេតុការណ៍បាញ់ប្រហារសម្លាប់រង្គាលក្នុងប្រទេសថៃនៅឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៣១ខែកក្កដា៖

  • 🚨ថ្ងៃ២៦មករា នៅខេត្ត Samut Prakan៖ ការបាញ់សម្លាប់សង្សាចាស់បណ្តាលឲ្យស្លាប់ម្នាក់។
  • 🚨ថ្ងៃ៨មីនា នៅតំបន់ Sungai Kolok ខេត្ត Narathiwat៖ ការវាយប្រហារបានសម្លាប់មនុស្ស២នាក់ និងរបួសមនុស្សច្រើននាក់ទៀត។
  • 🚨ថ្ងៃ២ឧសភា នៅស្រុក Chang Phueak និង Tak Bai Districts ខេត្ត Narathiwat៖ ការលបបាញ់ប្រហារពីរលើកផ្សេងគ្នា បានសម្លាប់មនុស្ស៤នាក់ ក្នុងនោះមានក្មេងស្រីអាយុ៩ឆ្នាំម្នាក់និងលោកយាយពិការភ្នែកម្នាក់ ខណៈច្រើននាក់ទៀតរងរបួស។
  • 🚨ថ្ងៃ៣០ឧសភា នៅខេត្ត Suphan Buri៖ ជម្លោះគ្រួសារបានផ្ទុះឡើង ឈានដល់ការបាញ់សម្លាប់សាច់ញាតិ៣នាក់។
  • 🚨ថ្ងៃ២៨កក្កដា នៅផ្សាយ Or Tor Kor ក្នុងទីក្រុងបាងកក៖ ខ្មាន់កាំភ្លើងដែលមានជម្លោះបុគ្គល បានបាញ់សម្លាប់មនុស្សចំនួន៦នាក់ និងរបួសម្នាក់។
  • 🚨ថ្ងៃ២៩កក្កដាឆ្នាំ២០២៥ នៅខេត្ត Nakhon Si Thammarat៖ ជម្លោះបុគ្គលឈានដល់ការបាញ់ប្រហារសម្លាប់មនុស្សម្នាក់និងរបួស៧នាក់៕
  • អត្ថបទ៖ សុខ សុវណ្ណ
  • ចុចអាន៖ ប្រទេសថៃ កាន់តែអសន្តិសុខ! កើតមានការបាញ់ប្រហារថ្មីទៀត ស្លាប់និងរបួសមនុស្សច្រើននាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម