Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនប្រុសរបស់ស្ដេច ហ្ស៊កដានី កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធការឃុបឃិតជាមួយគណបក្សបរទេស

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសហ្ស៊កដានីបានចោទប្រកាន់ប្អូនប្រុសពាក់របស់ស្តេច Abdullah ថាបានឃុបឃិតជាមួយគណបក្សបរទេសក្នុងផែនការធ្វើឲ្យប្រទេសមានអស្ថិរភាព។

លោក Ayman Safadi បានលើកឡើងនូវការចោទប្រកាន់ប្រឆាំងនឹងព្រះអង្គម្ចាស់ Hamzah bin Hussein នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានី Amman កាលពីថ្ងៃអាទិត្យ ។

ព្រះអង្គម្ចាស់ Hamzah bin Hussein
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Safadi បាននិយាយថា ព្រះអង្គម្ចាស់ Hamzah បានស្ថិតនៅក្រោមការស៊ើបអង្កេត ហើយមានមនុស្សជាង ១០ នាក់ផ្សេងទៀតរួមទាំងសមាជិករាជវង្សដែលនៅជិតព្រះអង្គម្ចាស់ត្រូវបានចាប់ខ្លួន ។

លោក Safadi មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនៃគ្រោងការ ឬសមាសធាតុបរទេសណាមួយនោះទេ ។ ប៉ុន្តែលោកបាននិយាយថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា សកម្មភាព និងចលនារបស់ពួកគេបានឈានដល់ដំណាក់កាលមួយដែលជះឥទ្ធិពលដោយផ្ទាល់ដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេស ។

ស្តេច Abdullah

ព្រះអង្គម្ចាស់ Hamzah បានក្លាយជារាជទាយាទនៅឆ្នាំ ១៩៩៩ នៅពេលដែលស្ដេច Abdullah ឡើងគ្រងរាជ្យ ។ ប៉ុន្តែព្រះអង្គម្ចាស់ត្រូវបានដកហូតតំណែងនេះនៅឆ្នាំ ២០០៤ បន្ទាប់ពីចំណងទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះមហាក្សត្រមានភាពតានតឹង ។

ទន្ទឹមនោះព្រះអង្គម្ចាស់ Hamzah បានបដិសេធរាល់ការធ្វើខុសនៅក្នុងវីដេអូដែលបានបញ្ជូនទៅ BBC ។ ព្រះអង្គបាននិយាយថា គាត់ត្រូវបានគេឃុំឃាំងនៅក្នុងផ្ទះ ។

វាជារឿងកម្រសម្រាប់ហ្ស៊កដានីដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមានកេរ្តិ៍ឈ្មោះថាជារាជាធិបតេយ្យប្រកបដោយស្ថេរភាពស្ថិតក្នុងអស្ថិរភាពនយោបាយ ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានចេញសេចក្តីថ្លែងការណ៍គាំទ្រស្ដេច Abdullah ។ ក្រុមអ្នកវិភាគនិយាយថា ពួកគេកំពុងឃ្លាំមើលស្ថានការណ៍នៅហ្សកដានី ហើយសង្ឃឹមថាវានឹងមិនមានជ្រួលច្របល់ទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម