ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញអត្តសញ្ញាណពលទាហានទាំង៣នាក់ ដែលត្រូវសម្លាប់នៅ ហ្ស៊កដានី
ស្ថានការណ៍កាន់តែក្តៅគគុក ឈានដល់មានការភ័យខ្លាចផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង បន្ទាប់ពីទាហានអាមេរិក ៣នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅប្រទេសហ្ស៊កដានី ហើយពេលនេះ មន្ទីរបញ្ចកោណ បានបញ្ចេញអត្តសញ្ញាណអ្នកទាំង៣នោះហើយ។
ទី១ ឈ្មោះ William J. Rivers អាយុ៤៦ឆ្នាំ មកពីទីក្រុង Carrollton នៃរដ្ឋ Georgia បានចូលបំពេញការងារក្នុងជួរកងទ័ពបម្រុងផ្នែកអគ្គិសនីនៅឆ្នាំ២០១១។
ទី២ ឈ្មោះ Kennedy L. Sanders អាយុ២៤ឆ្នាំ មកពីទីក្រុង Waycross នៃរដ្ឋ Georgia ចូលបំពេញការងារក្នុងជួរកងទ័ពបម្រុងផ្នែកវិស្វករសំណង់នៅឆ្នាំ២០១៩។
ទី៣ ឈ្មោះ Breonna A. Moffett អាយុ២៣ឆ្នាំមកពីទីក្រុង Savannah នៃរដ្ឋ Georgia ក៏បានចូលបំពេញការងារក្នុងជួរកងទ័ពបម្រុងផ្នែកវិស្វករសំណង់នៅឆ្នាំ២០១៩ដែរ។
តាមការចុះផ្សាយរបស់ CNN គិតត្រឹមពេលនេះ ក្រៅទាហានស្លាប់ ចំនួនអ្នករបួសក្នុងការវាយប្រហារនោះ បានកើនឡើងដល់៤០នាក់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby គូសបញ្ជាក់ថា “យើងមិនចង់មានសង្រ្គាមមួយទៀតទេ យើងមិនចង់បញ្ឆេះវាឡើយ ប៉ុន្តែយើងនឹងធ្វើដាច់ខាតតាមតម្រូវការដើម្បីការពារខ្លួន”។
ក្រោយមានការចង្អុលចំមុខថាអ៊ីរ៉ង់ ជាអ្នកនៅពីក្រោយរឿងនេះ ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសទីក្រុងតេហេរ៉ង់ បានចេញមុខមកបដិសេធភ្លាមៗថា ខ្លួនមិនពាក់ព័ន្ធអ្វីឡើយ។
អ្នកនាំពាក្យ Nasser Kanaani និយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់ពីមុនមកអ៊ីចឹង ក្រុមអ្នកតស៊ូក្នុងតំបន់ កំពុងឆ្លើយតបនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍។ ពួកគេមិនទទួលបញ្ជាពីសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទេ។ ក្រុមទាំងនេះសម្រេចចិត្ត និងធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងអាទិភាពរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរបស់ពួកគេប៉ុណ្ណោះ”។
សូមបញ្ជាក់ជាថ្មី ការវាយប្រហារធ្វើឡើងលើតំបន់ Tower 22 ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនហ្ស៊កដានី-ស៊ីរី ហើយចលនាតស៊ូឥស្លាមមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ ក៏បានចេញមុខទទួលខុសត្រូវហើយដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ចេញមុខនិយាយ រឿងស្លាប់ទាហានអាមេរិក នៅ ហ្ស៊កដានី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


