ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ គំរាមកាត់ជំនួយអេហ្ស៊ីប និងហ្ស៊កដានី បើពួកគេមិនព្រមទទួលយកជនជាតិប៉ាឡេស្ទីន
លោក ដូណាល់ ត្រាំ បានចេញសារព្រមានថា លោកអាចបញ្ឈប់ជំនួយដល់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប បើពួកគេបដិសេធទទួលយកជនជាតិប៉ាឡេស្ទីន។ សារព្រមានរបស់ប្រធានាធិបតីអាមេរិក ធ្វើឡើងបន្ទាប់ពីលោកបានបង្ហោះផែនការចង់កាន់កាប់តំបន់ហ្គាហ្សា និងដកជនជាតិប៉ាឡេស្ទីនចេញពីហ្គាហ្សាទៅកាន់ប្រទេសទាំងពីរ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ថា៖ «ប្រសិនបើពួកគេមិនធ្វើទេ ខ្ញុំនឹងមិនទុកជំនួយទេ»។ នៅថ្ងៃអង្គារនេះ លោក ត្រាំ នឹងជួបជាមួយស្ដេចនៃប្រទេសហ្ស៊កដានី និយាយអំពីបញ្ហាតំបន់ហ្គាហ្សា។
នៅពេលសួរពីរបៀបដែលលោកនឹងបញ្ចុះបញ្ចូលស្តេចហ្ស៊កដានីឲ្យទទួលយកជនជាតិប៉ាឡេស្ទីនបន្ថែមទៀតនោះ លោក ត្រាំ បានឆ្លើយថា៖ «ខ្ញុំគិតថា គាត់នឹងទទួលយក ហើយខ្ញុំគិតថា ប្រទេសផ្សេងទៀតនឹងទទួលយកផងដែរ។ ពួកគេមានចិត្តល្អ»។
ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការកាត់ជំនួយដល់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី បានកើតឡើងក្រោយពីលោកបានគំរាមថា លោកនឹងលុបចោលបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា បើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃសៅរ៍នេះទេ បន្ទាប់ពីក្រុមហាម៉ាស បានលើកឡើងថា ពួកគេនឹងពន្យារពេលការដោះលែងចំណាប់ខ្មាំងរហូតដល់មានការជូនដំណឹងបន្ថែម។
មុននេះ លោក ត្រាំ បានប្រាប់ថា ប្រជាជនប៉ាឡេស្ទីននឹងមិនមានសិទ្ធិវិលត្រឡប់ទៅតំបន់ហ្គាហ្សាវិញទេ នៅពេលដែលពួកគេបានផ្លាស់ទីលំនៅ។ ការលើកឡើងនេះ គឺផ្ទុយពីការអត្ថាធិប្បាយរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt និងរដ្ឋលមន្ត្រីការបទេស លោក Marco Rubio ដែលថា ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន គឺបណ្ដោះអាសន្នប៉ុណ្ណោះ ដើម្បីអនុញ្ញាតឲ្យមានបោសសម្អាតកម្ទេចកម្ទីដែលបន្សល់ទុកពីសង្គ្រាម៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


