Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ស៊ើបអង្កេតករណីពលរដ្ឋខ្លួន ដុតទេសចរម៉ាឡេស៊ីទាំងរស់ ព្រោះបារម្ភខ្លាំង ចំពោះរឿងនេះ

បានផុស

នៅ

ដ្បិតហេតុផលនៅពីក្រោយករណីទេសចរម៉ាឡេស៊ី២នាក់ដែលជនជាតិថៃដុតទាំងរស់ ត្រូវបញ្ជាក់ថា បណ្តាលមកពីបុរសថៃរូបនោះ មានបញ្ហាសតិអារម្មណ៍និងធុញថប់ដោយសារបាត់បង់ការងារធ្វើក៏ដោយ ​ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកក កំពុងស៊ើបអង្កេតជាបន្តដើម្បីរកមូលហេតុផ្សេងទៀត ខណៈក្រសួងទេសចរណ៍ ក៏ប្រកាសផ្តល់ការធានារ៉ាប់រងថ្លៃព្យាបាលនិងផ្តល់សំណង ជនជាតិម៉ាឡេស៊ីនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍និងកីឡាថៃ Nattareeya Thaweewong និយាយនៅថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ថា រដ្ឋាភិបាលទីក្រុងបាងកក ពិតជាសោកស្តាយនិងរន្ធត់ចិត្តចំពោះករណីវាយប្រហារលើទេសចរម៉ាឡេស៊ី២នាក់ ពីសំណាក់បុគ្គលដែលគ្មានការងារធ្វើជាជនជាតិថៃ។ ហេតុការណ៍នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរក្នុងប្រទេសថៃតែម្តង ខណៈអំពើហិង្សាលើជនបរទេសម្តងហើយម្តងទៀត ធ្វើឲ្យទេសចរខ្លាចរអានិងភិតភ័យ។

Nattareeya Thaweewong

សូមជម្រាបជាថ្មី ឧបទ្ទវហេតុចាក់សារធាតុរំលាយទឹកថ្នាំ ហើយដុតទេសចរម៉ាឡេស៊ីទាំងរស់ គឺកើតឡើងនាវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥ នៅខាងក្រៅផ្សារទំនើប Ratchaprasong ក្នុងទីក្រុងបាងកក។

ជនបង្កជាបុរសវ័យ ៣០ឆ្នាំ ឈ្មោះ Warakorn Pabtaisong ធ្លាប់ធ្វើជាអ្នកប្រដាល់អាជីព។ អ្នកនៅកន្លែងកើតហេតុ បានចាប់ជនដៃដល់ មុនពេលប៉ូលិសទៅដល់។ ជនជាតិម៉ាឡេស៊ីទាំង២នាក់មិនគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែរងរបួសធ្ងន់។

Warakorn ដែលទើបតែបាត់បង់ការងារ​ជា​សន្តិសុខ បានសារភាពចំពោះ​មុខ​ប៉ូលិសថា ភាពអត់ការងារធ្វើ និងភាពស្រេក​ឃ្លានបានជំរុញ​ឲ្យ​គាត់​ធ្វើ​សកម្មភាព​បែប​នេះ។ តាមសម្តីជនដៃដល់, ​រូប​គេ​គ្មាន​ជម្លោះ​ជាមួយ​ជនរងគ្រោះ​ពីមុន​មក​ទេ ហើយប៉ូលិស ក៏ពុំ​បាន​រក​ឃើញ​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ជន​បង្ក​ដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អតីត​អ្នក​ប្រដាល់​ថៃម្នាក់ ​ដុត​អ្នក​ទេសចរ​ម៉ាឡេស៊ី​២នាក់នៅ​បាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម