ព័ត៌មានអន្ដរជាតិ
យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ២៥គ្រាប់លើកងទ័ពការ៉ែន បង្ខំឲ្យប្រជាជនភៀសខ្លួន ចូលដីថៃ
តាមការចុះផ្សាយរបស់សារព័ត៌មាន DVB នៅថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ កងទ័ពមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែក ២៥គ្រាប់លើមូលដ្ឋានរបស់កងទ័ពរំដោះជាតិការ៉ែន(KNLA) ធ្វើឲ្យប្រជាជនត្រូវភៀសខ្លួន ឆ្លងទន្លេចូលទឹកដីថៃ។

ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើងកាលពីរាត្រីថ្ងៃអាទិត្យទី១០ខែសីហា ក្នុងស្រុក Hpa-an នៃរដ្ឋការ៉ែន បណ្តាលឲ្យប្រជាជននៅទីនោះ ត្រូវបង្ខំចិត្តឆ្លងទន្លេ Moei ចូលទឹកដីថៃ នៃស្រុក Song Yang ខេត្ត Tak។
តាមការអះអាងពី KNLA, កងទ័ពមីយ៉ាន់ម៉ា បានប្រើយន្តហោះប្រភេទ YAX130 និង Y-12 ព្រមទាំងដ្រូនផងដែរ ក្នុងការវាយប្រហារយ៉ាងសន្ធាប់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករបួសឬស្លាប់ទេ ប៉ុន្តែព័ត៌មានបឋមបង្ហាញថា មានការខូចខាតសាលារៀន មន្ទីរពេទ្យ សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងយានយន្តមួយចំនួន។
កាលពីចុងសប្តាហ៍នេះដែរ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ានិងកម្លាំងប្រដាប់អាវុធការ៉ែន ក៏ធ្វើឲ្យពលរដ្ឋថៃនៅខេត្តព្រំដែន Chumphon ភ័យរន្ធត់ និងត្រៀមតែជម្លៀសចេញផងដែរ។
ស្នូរផ្ទុះអាវុធពីការប្រយុទ្ធគ្នាដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា បានលាន់ឮដល់ខេត្តរបស់ថៃមួយនេះ ខណៈអភិបាលស្រុក Sae បានចេញការព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន ហើយត្រូវប្រុងជើងការខ្ពស់ និងត្រៀមខ្លួនជានិច្ចសម្រាប់ការជម្លៀសក្នុងករណីចាំបាច់។

សូមជម្រាបថា បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងដោយ កងកម្លាំងការ៉ែន KNLA ដែលជាចលនាប្រដាប់អាវុធរបស់គណបក្សនយោបាយ Karen National Union (KNU) បានចូលរួមជាមួយកងកម្លាំងតស៊ូប្រជាធិបតេយ្យផ្សេងទៀតដូចជា People’s Defense Force – PDF ដើម្បីប្រយុទ្ធតតាំងនឹងរបបយោធា។
ការប្រយុទ្ធគ្នាភាគច្រើនកើតឡើងនៅក្នុង រដ្ឋកាយីន របស់មីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់នឹងប្រទេសថៃ ខណៈការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ តែងតែកើតឡើងនៅជុំវិញទីក្រុងយុទ្ធសាស្ត្រមួយចំនួនដូចជា Myawaddy ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការប្រយុទ្ធគ្នាខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឲ្យពលរដ្ឋថៃ ភ័យរន្ធត់ ត្រៀមតែជម្លៀសប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


