ព័ត៌មានអន្ដរជាតិ
ឪពុកទេសចរម៉ាឡេស៊ី ទទូចឲ្យថៃ បញ្ជូនកូនរបស់ពួកគេមក ប្រទេសកំណើតវិញ
ដ្បិតរដ្ឋាភិបាលថៃធានារ៉ាប់រងថ្លៃចំណាយព្យាបាលលើទេសចរម៉ាឡេស៊ី២នាក់ ដែលត្រូវអតីតអ្នកប្រដាល់ដុតទាំងរស់នៅកណ្តាលក្រុងបាងកកក៏ដោយ ប៉ុន្តែឪពុករបស់ទេសចរទាំងពីរនាក់នេះ បានទទូចសុំយកកូនទៅព្យាបាលនៅប្រទេសកំណើតរបស់ខ្លួនវិញ ដោយលើកឡើងពីបញ្ហាស្នាក់នៅនិងបារម្ភពីសុវត្ថិភាពនៅក្នុងប្រទេសថៃ។

តាមការចុះផ្សាយរបស់ The Star កាលពីថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ លោក Gan Kin In ដែលត្រូវជាឪពុករបស់ទេសចរឈ្មោះ Gan Xiao Zhen និយាយថា គ្រួសាររបស់លោកក៏ដូចជាគ្រួសាររបស់ទេសចរម៉ាឡេស៊ីម្នាក់ទៀតឈ្មោះ Ong Yik Leong សុទ្ធតែស្នើសុំរបាយការណ៍សុខភាពអំពីស្ថានភាពរបស់ជនរងគ្រោះ ក្នុងអំឡុងពេលសម្ភាសជាមួយអាជ្ញាធរថៃ និងបុគ្គលិកពេទ្យ។
លោកបន្តថា ក្រុមគ្រួសារទាំងពីរសង្ឃឹមថា ជនរងគ្រោះអាចត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញបានឆាប់តាមដែលអាចធ្វើទៅបានដោយសារបញ្ហាការស្នាក់នៅ នៅទីនេះ។ លោករំពឹងថា នឹងទទួលបានរបាយការណ៍ពេទ្យ ដើម្បីយកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្ទាល់នៅប្រទេសម៉ាឡេស៊ី។
សូមជម្រាបជាថ្មីថា ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នា ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
តាមពិតទៅមុនពួកគេមកប្រទេសថៃ ឪពុករបស់ពួកគេមិនបានចង់ឲ្យមកឡើយ និងបានហាមឃាត់ដោយបារម្ភថានៅក្នុងប្រទេសថៃពុំមានសុវត្ថិភាព។
ឪពុករបស់ Xiao Zhen និយាយថា គាត់មានស្រណុកចិត្តឡើយពេលកូនប្រាប់គាត់ ថាទៅលេងថៃ ព្រោះគាត់ដឹងថា មានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅប្រទេសថៃក្នុងឆ្នាំនេះ។
គាត់ក៏ណែនាំកុំឲ្យកូនស្រីទៅលេងប្រទេសថៃដែរ ប៉ុន្តែកូនស្រីថាមិនអី និងធានាថា ខ្លួននឹងមានសុវត្ថិភាពទៀតផង។ លុះដល់ទីបំផុត នាងក៏ជួបរឿងដ៏រន្ធត់នេះតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឪពុករបស់ទេសចរម៉ាឡេស៊ី បានប្រាប់កូនដែរថា កុំទៅលេងថៃព្រោះគ្មានសុវត្ថិភាព តែកូនថា មិនអី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


