ព័ត៌មានអន្ដរជាតិ
ថៃឲ្យសាលារៀនត្រៀមបិទទ្វារ ខណៈព្យុះត្រូពិចកំពុងវាយប្រហារ
អ្នកគ្រប់គ្រងសាលានៅទូទាំងប្រទេសថៃ ត្រូវបានផ្តល់សិទ្ធិអំណាចពេញលេញដើម្បីប្រកាសបិទជាបន្ទាន់ ប្រសិនបើតំបន់របស់ពួកគេប្រឈមនឹងស្ថានភាពអាសន្នពីព្យុះត្រូពិច Kajiki។ សេចក្តីណែនាំនេះត្រូវបានចេញដោយការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (OBEC) ដែលផ្តល់អាទិភាពដល់សុវត្ថិភាពសិស្ស និងគ្រូ នៅពេលព្យុះចូលមកដល់។

យោងតាមការចុះផ្សាយរបស់ Khaosod នាថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ការព្រមាននេះផ្តោតជាពិសេសទៅលើខេត្តដែលមានហានិភ័យខ្ពស់ដែលរំពឹងថានឹងទទួលឥទ្ធិពលនៃព្យុះ រួមទាំងតំបន់នៅភាគឦសាន និងខាងជើង ដូចជា Bueng Kan, Nong Khai, Chiang Rai និង Chiang Mai។ OBEC បានជំរុញឲ្យសាលារៀនទាំងនេះត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដោយវាយតម្លៃហានិភ័យនៃការធ្វើដំណើរ ត្រួតពិនិត្យសុវត្ថិភាពអគារ និងរៀបចំជម្រកសង្គ្រោះបន្ទាន់។
បន្ថែមពីលើការអនុញ្ញាតឲ្យបិទ OBEC បានបង្កើតបណ្តាញសម្របសម្រួលគ្រាអាសន្ន២៤ម៉ោងក្នុងមួយថ្ងៃ ដែលអនុញ្ញាតឲ្យមន្ត្រីសាលាទាក់ទងនាយកប្រតិបត្តិកំពូលដោយផ្ទាល់សម្រាប់ជំនួយបន្ទាន់។
សូមជម្រាបថា នាយកដ្ឋានឧតុនិយាយថៃ បានចេញការព្រមានឲ្យពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែភាពធ្ងន់ធ្ងរនៃព្យុះ Kajiki ខណៈគ្រួសារមួយចំនួន បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រួចទៅហើយ។ ព្យុះនេះបានទៅដល់ប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៥ខែសីហាឆ្នាំ២០២៥ វាយប្រហារខេត្តចំនួន៥៨ ខណៈទីក្រុងបាងកក ក៏ត្រូវរងគ្រោះដែរ ដល់ថ្ងៃទី២៧ខែសីហា៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ រងគ្រោះធ្ងន់ ដោយសារព្យុះសង្ឃរា Kajiki វាយប្រហារពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


