ព័ត៌មានអន្ដរជាតិ
LRAD ដែលថៃប្រើ អាចបង្កផលប៉ះពាល់រយៈពេលវែង, ករណីធ្ងន់ធ្ងរ ធ្វើឲ្យមនុស្ស ថ្លង់មួយជីវិត
កាលពីថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥ ថៃបានប្រើឧបករណ៍បាញ់រលកសំឡេង Long Range Acoustic Device (LRAD) ដើម្បីបំបែកពលរដ្ឋខ្មែរ ដែលការពារទឹកដីខ្លួនពីការឈ្លានពានរបស់ថៃ នៅទីតាំងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

វាជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌ របស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជាដ៏ស្លូតត្រង់ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។
LRAD អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស ជាពិសេសនៅពេលដែលវាត្រូវបានប្រើប្រាស់ក្នុងកម្រិតសំឡេងខ្ពស់។
តាមការចុះផ្សាយរបស់ Acentech, ក្នុងករណីធ្ងន់ធ្ងរបំផុត ផលប៉ះពាល់ជាមួយសំឡេងដែលមានកម្រិតខ្ពស់ពីឧបករណ៍ LRAD អាចបណ្តាលឲ្យថ្លង់មួយជីវិត។

សំឡេងដែលមានកម្រិតលើសពី ១២០ ដេស៊ីបែល (dB) អាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់។ មិនត្រឹមប៉ុណ្ណឹង សម្ពាធសំឡេងខ្លាំងអាចបង្កឲ្យមានការឈឺចាប់ភ្លាមៗ ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ចំពោះផ្លូវចិត្តវិញ, សំឡេងដ៏មុតស្រួចនិងខ្លាំងរបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។
សរុបមក LRAD មិនត្រឹមតែជាឧបករណ៍បំពងសំឡេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតរដ្ឋមន្ត្រីការបរទេសថៃ បញ្ជាក់ថា បណ្តឹងបរិហាកេរ្តិ៍លើលោកស្រី Mallika គឺគ្មានការយោគយល់ឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


