ព័ត៌មានអន្ដរជាតិ
លោក Marcos ដកតំណែងមេប៉ូលិសដែលធ្លាប់ចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានដកតំណែងមេប៉ូលិស ឧត្តមសេនីយ៍ Nicolas Torre ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte និងមេដឹកនាំសាសនាដ៏ល្បីល្បាញលោក Apollo Quiboloy ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែសីហា។

លោក Torre ដែលទើបតែត្រូវបានតែងតាំងតែនៅក្នុងខែឧសភា ហើយត្រូវបានគេសន្មត់ថានឹងបម្រើការងារដល់ឆ្នាំ ២០២៧ ឥឡូវនេះត្រូវបានជំនួសដោយឧត្តមសេនីយ៍ Jose Melencio Nartatez Jr.។
លេខាធិការប្រតិបត្តិទី ៤០ នៃប្រទេសហ្វីលីពីនលោក Lucas Bersamin មិនបានពន្យល់ពីមូលហេតុដែលលោក Torre ត្រូវបានដកចេញនោះទេ ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Jonvic Remulla បាននិយាយថា វាគ្រាន់តែជាជម្រើសរបស់ប្រធានាធិបតីក្នុងការដឹកនាំប៉ូលិសក្នុងទិសដៅថ្មី។ លោកក៏បានបញ្ជាក់ផងដែរថា Torre មិនប្រឈមនឹងការចោទប្រកាន់ផ្លូវច្បាប់អ្វីទេ។
របាយការណ៍និយាយថា Torre ប្រហែលជាមានការខ្វែងគំនិតគ្នាជាមួយមន្ត្រី បន្ទាប់ពីលោកបានដកមន្ត្រីប៉ូលិសជាច្រើននាក់ចេញពីការងារ ក្នុងនោះក៏មាន លោកJose Melencio Nartatez Jr. ផងដែរ តែក្រោយមកលោកក៏បានធ្វើការវិញ។

គួររម្លឹកថាលោក Torre បានដឹកនាំប្រតិបត្តិការសំខាន់ៗពីមុនមក ដូចជាការចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte ក្នុងខែមីនា ឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការបង្ក្រាបគ្រឿងញៀនដ៏សាហាវរបស់លោក និងការចាប់ខ្លួនមេដឹកនាំសាសនា Apollo Quiboloy ឆ្នាំ ២០២៣ លើការចោទប្រកាន់ពីបទជួញដូរផ្លូវភេទលើកុមារ ដែលអាមេរិកស្នើធ្វើបត្យាប័នលោកទៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


