ព័ត៌មានអន្ដរជាតិ
ខេត្តថៃ នៅទល់ដែនឡាវ លិចលង់ធ្ងន់ធ្ងរ ដោយសារឥទ្ធិពលព្យុះ Takiji
ខេត្ត Loei នៃប្រទេសថៃ ដែលស្ថិតជាប់ព្រំដែនឡាវ ត្រូវទឹកជំនន់ ជន់លិចធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃព្យុះសង្ឃរា Takiji។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥, ព្យុះ Takiji បានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់ រុញឲ្យទឹកទន្លេ Man និង Hueang ហក់ឡើងខ្ពស់ ធ្វើឲ្យពលរដ្ឋរស់នៅសហគមន៍តាមដងទន្លេត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Na Haeo និង Dan Sai ដោយនៅទីនោះតំបន់ខ្លះត្រូវទឹកជន់លិច ជម្រៅត្រឹមចង្កេះ កាត់ផ្តាច់ផ្លូវ រំខានដល់ការធ្វើដំណើរនិងដឹកជញ្ជូន។
អតិបាលខេត្តលោក Chaiphot Charoonpong បានព្រមានពលរដ្ឋឲ្យប្រយ័ត្ន និងចេញបញ្ជាដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យប្រុងជើងការខ្ពស់។

ទន្ទឹមនោះ នៅខេត្ត Mae Hong Son នាទល់ដែនមីយ៉ាន់ម៉ាឯណោះវិញ ភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាជំនន់ផងដែរក្នុងតំបន់មួយចំនួនដោយជន់លិចដីស្រែចម្ការ ថែមទាំងកាត់ផ្តាច់ផ្លូវធ្វើដំណើរទៀតផង។
ស្រុក Mae Sariang ជាកន្លែងរងគ្រោះជាងគេ ព្រោះទឹកជំនន់ក៏លិចផ្ទះសម្បែងពលរដ្ឋផងដែរ ខណៈអាជ្ញាធរចេញការព្រមានឲ្យប្រុងប្រយ័ត្នចំពោះគ្រោះបំណាក់ដី និងលំហូរភក់ចុះពីភ្នំ។
សូមជម្រាប់ថា គ្រោះធម្មជាតិក្នុងប្រទេសថៃដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះ Takiji មិនទាន់ធូរស្រាលឡើយ ពោលគឺវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងររហូតដល់ចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Kajiki ធ្វើឲ្យមានទឹកជំនន់យ៉ាងគំហុកក្នុងប្រទេសឡាវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


