ព័ត៌មានអន្ដរជាតិ
ធ្លាយទំនប់នៅ សុខោទ័យ បង្កការជន់លិចធ្ងន់ធ្ងរ រីឯពលរដ្ឋខ្លះ កំពុងរងទុក្ខ
ខេត្តសុខោទ័យ នៃប្រទេសថៃ កំពុងត្រូវទឹកជំនន់លិចលង់ធ្ងន់ធ្ងរ បន្ទាប់ពីការធ្លាយទំនប់ បង្កទុក្ខវេទនាដល់ប្រជាពលរដ្ឋក្នុងតំបន់ជាច្រើន។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ ឥទ្ធិពលនៃព្យុះ Kajiki បានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យទឹកទន្លេ Yom ដែលហូរចាក់មកពីខេត្ត Phrae ដល់ខេត្តភាគខាងជើងមួយនេះ ឡើងផុតច្រាំងបុកបំបែកទំនប់ ជន់លិចសហគមន៍ធំៗចំនួន៤ដូចជា Khlong Pho, Khuha Sawan, Ruam Phatthana និង Loe Thai។
ក្នុងសហគមន៍ខាងលើនេះ ទឹកជំនន់ដ៏អាក្រក់បានកាត់ផ្តាច់ផ្លូវធ្វើឲ្យផ្អាកការធ្វើចរាចរណ៍ រីឯស្ពានមួយចំនួនក៏បិិទលែងដំណើរការ ខណៈប្រជាពលរដ្ឋខ្លះត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់ទីទួលសុវត្ថិភាព ទោះខ្លះទៀតនៅមិនព្រមចេញពីផ្ទះក៏ដោយ។

អភិបាលខេត្តសុខោទ័យ លោក Nopparit Sirikosol បានព្រមានឲ្យអ្នកមិនទាន់ជម្លៀស ត្រូវប្រុងប្រយ័ត្នព្រោះស្ថានការណ៍អាចកាន់តែធ្ងន់ធ្ងរ ស្របពេលក្រុមជួយសង្គ្រោះក៏ត្រូវចល័តរួចហើយផងដែរ។
នៅសហគមន៍ Khuha Sawan ក្នុងស្រុក Muang ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយទឹកធ្លាយពីទំនប់បានជន់លិចផ្ទះពលរដ្ឋ ជាង៣០០ខ្នង។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់-របួសឬបាត់ខ្លួនក្នុងគ្រោះធម្មជាតិដ៏កាចសាហាវនេះទេ ហើយរបាយការណ៍អំពីការខូចខាតដែរ ក៏មិនទាន់ចេញដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


