ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញមនុស្សស្លាប់ថែមទៀត ក្នុងហេតុការណ៍បាក់ដីភ្នំ
សពមនុស្សចំនួន៣នាក់ទៀតហើយ ត្រូវបានរកឃើញក្នុងហេតុការណ៍បាក់ដី នៅខេត្ត ឈៀងម៉ៃ ខណៈ៦នាក់បន្តបាត់ខ្លួននិង១៥នាក់ រងរបួស។

តាមការផ្សាយរបស់ Khaosod, គ្រោះធម្មជាតិបាក់ដីភ្នំដ៏រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem។
ឥទ្ធិពលនៃព្យុះ Kajiki បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បាក់ដីភ្នំសង្កត់លើផ្ទះពលរដ្ឋ បំផ្លិចបំផ្លាញយានយន្ត សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានព្រមានឲ្យពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះ ត្រូវជម្លៀសចេញជាបន្ទាន់ ព្រោះតែហានិភ័យបាក់ដីភ្នំជាបន្តទៀត។
ព្យុះ Kajiki បានវាយប្រហារខេត្តចំនួន៥៨ នៅភាគខាងជើង ឦសាន កណ្តាល និងខាងត្បូងប្រទេសថៃ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់។

នៅខេត្ត Loei ជាប់ទល់ដែនឡាវ, ព្យុះ Takiji បានបង្កជាទឹកជំនន់ ជន់លិចធ្ងន់ធ្ងរ ខណៈទឹកទន្លេ Man និង Hueang ហក់ឡើងខ្ពស់ ធ្វើឲ្យពលរដ្ឋរស់នៅសហគមន៍តាមដងទន្លេត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Na Haeo និង Dan Sai ដោយនៅទីនោះតំបន់ខ្លះត្រូវទឹកជន់លិច ជម្រៅត្រឹមចង្កេះ កាត់ផ្តាច់ផ្លូវ រំខានដល់ការធ្វើដំណើរនិងដឹកជញ្ជូន។ រីឯនៅខេត្ត Mae Hong Son ជាប់ទល់ដែនមីយ៉ាន់ម៉ាឯណោះ, ភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាជំនន់ផងដែរក្នុងតំបន់មួយចំនួនដោយជន់លិចដីស្រែចម្ការ ថែមទាំងកាត់ផ្តាច់ផ្លូវធ្វើដំណើរទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់១០នាក់ ទាំងនៅថៃ និងវៀតណាម ដោយសារខ្យល់ព្យុះបង្កជាទឹកជំនន់ និងបំណាក់ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


